ថ្លៃថ្នូរ ម៉ូដែល ប្រណិត និងទាក់ទាញ គឺជាអ្វីដែលយើងអាចនឹងនឹកដល់ នៅពេលបានឃើញ
និងកាន់នៅនឹងដៃ នូវស្មាតហ្វូន Moto X កំណែឆ្នាំ ២០១៤ ដែលទើបបង្ហាញខ្លួនថ្មីៗនេះ។
ក្រោយពី “ឈុតឆាក” បង្ហាញខ្លួនរបស់ Galaxy Note 4, Sony Xperia Z3 និង Lumia 830 ក្រុម
អ្នកបច្ចេកវិទ្យានៅថ្ងៃនេះ ក៏បានស្គាល់បន្ថែមនូវស្មាតហ្វូនថ្មីមួយទៀត នោះគឺផលិតផលមកពី
Motorola ដែលមានឈ្មោះថា Moto X ថ្មី។ ផ្ទុយទៅនឹងការសន្និដ្ឋាន និងដំណឹងចចាមអារ៉ាម
ដែលថា កំណែថ្មីរបស់ Moto X នឹងមានឈ្មោះថា Moto X+1 ស្មាតហ្វូននេះ បែរជាត្រូវគេហៅ
ថា The new Moto X ទៅវិញ។
Moto X កំណែថ្មី ធំជាងកំណែចាស់
កំណែថ្មីរបស់ Moto X មានរូបរាងខាងក្រៅស្រដៀងទៅនឹង Moto X កំណែដំបូង ប៉ុន្ដែ នៅ
ពេលមើលឱ្យបានលំអិត គេនឹងឃើញថា មានចំនុចខុសគ្នាច្រើន រវាងកំណែចាស់ និងកំណែ
ថ្មី។ ការប្ដូរផ្លាស់ដែលគួរនិយាយបំផុត រវាង Moto X និង The New Moto X នោះគឺ ឡូហ្គូ និង
កាមេរ៉ាក្រោយ។ រចនានៃឡូហ្គូថ្មី ដែលមានស្រទាប់គំនូសរង្វង់មូលនៅជុំវិញ ធ្វើឱ្យវាកាន់តែ
មានលក្ខណៈថ្លៃថ្នូរ និងប្រណិតជាងមុន ចំណែកកាមេរ៉ាក្រោយ ដែលមានវត្តមានរបស់ភ្លើង
Flash នៅខាងលើ ក្បែរកាមេរ៉ា នាំឱ្យគេជក់ចិត្ត ពេលបានកាន់នឹងដៃ មើលនឹងភ្នែក។
អំពីវត្ថុធាតុ និងគ្រឿងម៉ាស៊ីន The New Moto X មានអេក្រង់ Full HD AMOLED ទំហំ 5.2 inch
និងត្រូវបានការពារដោយស្រទាប់កញ្ចក់ Corning Gorilla Glass 3 ។ The New Moto X ប្រើឈីប
Snapdragon 801 2.5 GHz, RAM 2GB និងប្រព័ន្ធដំណើរការក្រាហ្វិក Adreno 330 ។ ម៉ាស៊ីន
នេះ មានកំណែអង្គចងចាំចំនួនពីរ គឺ 16 និង 32 GB, កាមេរ៉ាក្រោយ 13 Mpx និងកាមេរ៉ា
មុខ 2Mpx ។ The New Moto X ប្រើប្រាស់ថ្ម កម្រិតថាមពល 2.300 mAh។
កំណែ 16GB របស់ The New Moto X មានតម្លៃប្រហែល ៤១៩,៩៩ ផោន (ប្រហែល ៦៨៥
ដុល្លារអាមេរិក) មិនមានកិច្ចសន្យាប្រើអ៊ីនធឺរណែត ចំណែកកំណែ 32GB មានតម្លៃថ្លៃជាងនេះ
ប្រហែល ៦៥ដុល្លារ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge