ក្រោយពីរូបភាពចចាមអារាមមួយចំនួន កាលពីចុងសប្តាហ៍មុន ត្រូវបានលេចធ្លាយ ពេលនេះ
ក្រុមហ៊ុនទូរស័ព្ទជប៉ុន បានធ្វើការណែនាំជាផ្លូវការនូវស្មាតហ្វូន Xperia UL នៅប្រទេសជប៉ុន
សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត KDDI។ ស្មាតហ្វូន ត្រូវបានប៉ាន់ស្មានថា នឹងមានមុខនៅលើទីផ្សារ
នៅថ្ងៃទី ២៥ ខែឧសភា ដែលមានរួមមានបីពណ៌គឺ ខ្មៅ ស និងផ្កាឈូក។
ព័ត៌មានដំបូងពី Engadget បានឲ្យដឹងថា ស្មាតហ្វូននេះបំពាក់នូវ Chip Quad Core Snapdragon
 600 របស់ Qualcomm ។ ជាក់ស្តែង នៅលើគេហទំព័រដើម នៅជប៉ុន Sony Mobile បានឲ្យដឹងថា
វាប្រើនូវ Chip Quad Core Snapdragon S4 Pro ដូច Xperia Z ដែរ។
Xperia UL មានចំនុចជាច្រើនដូចនឹង Xperia Z ដូចជាមានអេក្រង់ទំហំ 5 inch ជាមួយកំរិតពន្លឺ Full
 HD 1.080p។ វាប្រើ Key បីនៅក្នុងអេក្រង់ ដោយមិនមានប៊ូតុងរឹង រឺប៊ូតុង TouchScreen នៅផ្នែក
ខាងមុខទេ។ ចំណែកផ្នែកខាងក្រោយគឺជាកាមេរ៉ា 13 megapixel ជាមួយ Sensor Exmor RS ដែល
Support ការថតរូបជាប់ៗគ្នាបាន 15 រូបក្នុងរយះពេលតែមួយវិនាទី។
ផ្នែកខាងក្រោយ UL មាន chip NFC, ថ្ម 2.300 mAh និងបំពាក់នូវសំបកដែលមានសមត្ថភាពការ
ពារជម្រាបទឹក និងការហុយចូលនៃធូលី តាមស្តង់ដារ IP5/8 និង IP5X។
សូមទស្សនាវីដេអូនៃការបង្ហាញ Sony Xperia UL ខាងក្រោមនេះ៖
ដោយ៖ សិលា
ប្រភព៖ VE