CamNews

បច្ចេកវិទ្យា 

iPad Mini នឹងដាក់លក់នៅថ្ងៃទី 2/11 ខាងមុខនេះ?

ប្រភពព័ត៌មានពី Cnet បានឲ្យដឹងថា ក្រោយពីធ្វើការបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍ផ្ទាល់
ខ្លួនមួយនៅថ្ងៃទី 23/10 ខាងមុខនេះ, Tablet iPad Mini នឹងធ្វើការដាក់លក់នៅលើទីផ្សារនៅ
ថ្ងៃទី 2/11 ។ រឿងនេះគឺសមស្របទៅនឹងទំលាប់របស់ Apple ពេលដែលផលិតផលថ្មីណាមួយ
ក្រោយពីធ្វើការបង្ហាញខ្លួន គឺនឹងត្រូវធ្វើការដាក់លក់ក្នុងរយះពេលប្រហែល 10ថ្ងៃបន្ទាប់។ ជា
ធម្មតា "Apple" តែងតែជ្រើសរើសយកថ្ងៃសុក្រ ដើម្បីឲ្យអ្នកប្រើប្រាស់មានពេលវេលាសំរាក
ចុងសប្តាហ៍ដើរទិញឧបករណ៍ដែលខ្លួនត្រូវការ។

iPad Mini នឹងធ្វើការដាក់លក់ បន្ទាប់ពីធ្វើការបង្ហាញខ្លួនបាន 10 ថ្ងៃ

iPad Mini ត្រូវបានគេទន្ទឹងរង់ចាំថាជា Tablet ដែលមានអេក្រង់ទំហំ 7,85 inch ប្រើប្រាស់សំបក
អាលុយមីញ៉ូមដូច iPad ស៊េរីមុនៗ។ វាក៏បំពាក់នូវរន្ធ Connector Lightning, nano sim (សំរាប់
Version ដែលប្រើភ្ជាប់ជាមួយទូរស័ព្ទ) និងមានតំលៃលក់ចាប់ពី 249 USD ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: 2/11 iPad Mini new product tablet hightech