CamNews

ព័ត៌មានបច្ចេកវិទ្យា 

CEO Nokia បោះ iPhone ចោលទៅក្រោម ពេលកំពុងធ្វើបទសម្ភាសន៍ តាមទូរទស្សន៍(Video inside)

ថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ហ្វាំងឡង់មួយ បានធ្វើបទសម្ភាសន៍ជាមួយ CEO Stephen Elop របស់
Nokia។ នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកសារព័ត៌មានបានចោទសួរជាបន្តបន្ទាប់ទៅលោក Elop
ស្តីពីគំរូស្មាតហ្វូន Lumia 928 សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត Verizon (អាមេរិច)។ ឧបករណ៍នេះ
ត្រូវបានគេនិយាយថា ជាស្មាតហ្វូន Lumia ដំបូងគេរបស់ Nokia ដែលប្រើប្រាស់សំបកអាលុយ
មីញ៉ូម និងអំពូល flash Xenon

លោក Elop និយាយថា លោកមិនបានដឹងថា Lumia 928 គឺជាអ្វីនោះទេ ព្រោះខាងក្រុមហ៊ុន មិន
ទាន់បានបង្ហាញខ្លួនឧបករណ៍ណាមួយ ដែលមានឈ្មោះដូច្នេះឡើយ។ ពេលនោះ អ្នកសារព័ត៌មាន
បានយក iPhone ចេញមក ហើយនិយាយថាគាត់មិនចង់ប្រើវាទៀតទេ។ Elop បាននិយាយថាៈ "អូ!
លោកមិនចង់ប្រើវាទៀតមែនទេ? ទុកឲ្យខ្ញុំគិតគូរឲ្យ", បន្ទាប់មក លោក Elop ក៏ប្រញាប់បោះចោល
iPhone ទៅក្រោមតែម្តង។ Elop សន្យាថា​ នឹងជំនួសវាដោយផលិតផល Nokia ណាមួយផ្សេង ហើយ
អ្នកទាំងពីរក៏សើច។ យើងមិនដឹងថា វាសនា iPhone ត្រូវគ្រវែងចោលនោះ ទៅជាយ៉ាងណា គ្រាន់តែ
ដឹង អ្នកសារព័ត៌មាននោះនិយាយថា "ខ្ញុំជឿជាក់ Nokia, ខ្ញុំជឿជាក់លើលោក ហើយខ្ញុំចង់បាន Lumia
928"។

សូមទស្សនាវីដេអូខាងក្រោម ៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: CEO Nokia Stephen Elop smartphone hightech