CamNews

ទូរស័ព្ទ 

Lumia 1020 ដាក់លក់នៅថ្ងៃទី 26/07 តំលៃ 660 USD នៅអាមេរិច

តាមប្រភពពី Phonearena, ហាងលក់រាយ Notebooksbilliger បានអនុញ្ញាតឲ្យអតិថិជននៅ
អាឡឺម៉ង់ ទិញស្មាតហ្វូន Lumia 1020 ក្រោមទម្រង់កិច្ចសន្យា ២ឆ្នាំ ជាមួយនឹងក្រុមហ៊ុនប្រ-
ព័ន្ធទូរស័ព្ទចល័ត Vodafone, T-Mobile អាឡឺម៉ង់ និង O2 ក្នុងតំលៃប្រហែល 249 EUR ។

នៅក្នុងថ្ងៃដាក់បង្ហាញខ្លួន Lumia 1020, AT&T ក៏បានឲ្យដឹងថា ខ្លួននឹងដាក់លក់ Lumia 1020
នៅថ្ងៃទៅ ២៦ ខែកក្កដា ខាងមុខនេះ ជាមួយតំលៃនៃ Version អន្តរជាតិ ៦៦០ ដុល្លារ។ បច្ចុ-
ប្បន្ន AT&T គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខ Lumia 1020 នៅអាមេរិច។

Lumia 1020 គឺជា smartphone Windows Phone 8 ស៊េរីខ្ពស់បំផុតរបស់ Nokia ដែលទើបតែ
ធ្វើការបង្ហាញខ្លួន នៅសប្តាហ៍មុននេះ។ នេះគឺជាស្មាតហ្វូនទីពីររបស់ Nokia ក៏ដូចជារបស់
ពិភពលោក ដែលបានបំពាក់កាមេរ៉ាមាន Sensor 41MP។ វាមានអេក្រង់ 4.5 inch AMOLED
ជាមួយកំរិតពន្លឺ 1280 x 768 pixel, CPU Dual Core 1.5GHz, RAM 2GB។ ស្មាតហ្វូនមាន
កម្រាស់ស្តើង និងស្រាលជាង Lumia 920 ដែលត្រូវបានអតិថិជន រអ៊ូរទាំពីទម្ងន់របស់វា៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Lumia 1020 price 660 USD in the U.S nokia hightech