ស្មាតហ្វូន Lumia 625 មានអេក្រង់ទំហំ 4.7 inch គឺធំជាងគេក្នុងបណ្តាស្មាតហ្វូនត្រកូល Lumia
របស់ Nokia សព្វថ្ងៃ ហើយនឹងធ្វើការដាក់លក់នៅលើទីផ្សារ ក្នុងត្រីមាសនេះ។
បើតាមប្រភពពីអ្នកផ្គត់ផ្គង់បណ្តាឧបករណ៍គ្រឿងផ្សំ របស់ Nokia, គេហទំព័រតៃវ៉ាន់ DigiTimes
បានឲ្យដឹងថា Lumia 625 នឹងដាក់លក់នៅលើទីផ្សារ ក្នុងត្រីមាសនេះ ជាមួយតំលៃ 320 USD។
តាមប្រភពព័ត៌មានចចាមអារាម Lumia 625 នឹងមានអេក្រង់ទំហំ 4.7 inch កំរិតពន្លឺ WVGA (800
x 480 pixel) ហើយវាក៏ជាទូរស័ព្ទ Lumia ដែលមានអេក្រង់ធំជាងគេរបស់ Nokia ផងដែរ។
វាត្រូវបានបំពាក់នូវ CPU Dual Core ល្បឿន 1.2GHz, camera ក្រោយ 5MP និងមុខ VGA, RAM
512 MB, ថ្ម 2000 mAh និងមាន support LTE៕
ដោយ៖ សិលា
ប្រភព៖ VReview