CamNews

ថេបប្ល៊ែត 

iPad ថ្មី ស្តើងជាង និង​ស្រាល​ជាង​មុន នឹង​បង្កើត​ឡើង​នៅ​ខែ​កក្កដា​-​សីហា

iPad ជំនាន់ទី៥ នឹងចូលទៅក្នុងដំណាក់កាលផលិត នៅរដូវក្តៅនៃខែកក្កដា ដល់ខែសីហា ហើយ
វានឹងបន្តការឌីហ្សាញមួយ ស្រដៀងគ្នាទៅនឹង iPad mini ជាមួយរូបរាងស្តើងជាង និងស្រាលជាង
មុន ហើយមានលក្ខណៈមុខទេរបញ្ឆិតបន្តិច នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន DigiTimes។ បើ
សិនជារឿងនេះ ក្លាយជាការពិតមែននោះ វាពិតជាព័ត៌មានល្អមួយ សម្រាប់ការផលិត iPad ទំហំ
៩,៧អ៉ីញណាស់។

យើងធ្លាប់បានឮពាក្យចចាមអារ៉ាម ជាច្រើនអំពីក្រុមហ៊ុន Apple បានកាត់បន្ថយការនាំចូលបន្ទះ
អេក្រង់ iPad ទំហំ ៩,៧អ៉ីញ ច្រើនជាងបន្ទះអេក្រង់ iPad mini ទំហំ ៨អ៉ីញ។ ទោះបីជា iPad ទំហំ
ធំជាងមុន កាន់តែមានប្រជាប្រិយភាព តូចទៅៗក៏ដោយ ក៏ក្រុមហ៊ុន Apple នឹងធ្វើកិច្ចការកាន់តែ
ច្រើន ដើម្បីបង្ខំអតិថិជនឲ្យទិញវាជាមិនខាន។

គួរបញ្ជាក់ថា បន្ទះអេក្រង់បំពាក់លើ iPad ជំនាន់ទី៥ ត្រូវបានគេនិយាយថា ផ្គត់ផ្គង់ដោយក្រុមហ៊ុន
LG Display និង Sharp៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: new ipad thinner lighter tablet hightech