CamNews

ទូរស័ព្ទ 

LG ធ្វើការបញ្ជាក់ G2 Pro មានផ្គត់ផ្គង់ថតវីដេអូ 4K និងមានបំពាក់បច្ចេកវិទ្យា ទប់រំញ័រ OIS

LG ទើបតែធ្វើការប្រកាសបន្ថែម នូវព័ត៌មានមួយចំនួន ស្តីពីគំរូ Phablet ថ្មីរបស់ខ្លួន។ បន្ទាប់ពីធ្វើ ការបញ្ជាក់ជាផ្លូវការ និងប្រាប់ពីពេលវេលាបង្ហាញណែនាំនៃ G2 Pro មក LG ក៏បានបង្ហើបថា កាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានគុណភាពថតរូប ល្អជាងឆ្ងាយបើប្រៀបជាមួយ Optimus G Pro។


ជាក់ស្តែង LG G2 Pro នឹងបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 MP ជាមួយនឹងបច្ចេកវិទ្យាទប់រំញ័រ OIS។ ក្រៅពីនេះ កាមេរ៉ានេះ នៅអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូ 4K (3840 x 2160 pixel) ថែមទៀតផង។ រីឯកាមេរ៉ាមុខរបស់ G2 Pro បានបំពាក់ទំហំ 2.1 MP។

កាមេរ៉ារបស់ phablet នេះ បានអនុញ្ញាតឲ្យថតវីដេអូទម្រង់ slow motion ទន្ទឹមនោះក៏មានផ្គត់ផ្គង់ ថតរូបភាពបានច្រើនសន្លឹក ក្នុងពេលតែមួយផងដែរ។


LG G2 Pro ត្រូវបានរំពឹងទុកថានឹងធ្វើការបង្ហាញខ្លួននៅ MWC 2014 ឯទីក្រុងបាសេឡូណា ប្រទេសអេស្បាញ នៅចុងខែនេះ។ បើយោងតាមរូបភាពចចាមអារាម LG G2 Pro មានរូបរាង ខាងក្រៅប្រហាក់ប្រហែលនឹង LG G2, ជាមួយនឹងអេក្រង់ទំហំ 6 inch, CPU Snapdragon 800 របស់ Qualcomm៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: LG G2 Pro 4K video recording OIS Smartphone Hightech