CamNews

ថេបប្ល៊ែត 

ឮថាជិតមាន tablet mini Windows 8 តំលៃថោក?

គេហទំព័រ Zdnet បានផ្សាយព័ត៌មានឲ្យដឹងថា Microsoft កំពុងតែសហការយ៉ាងសកម្មជាមួយនឹង
បណ្តាក្រុមហ៊ុន OEM ដើម្បីធ្វើការអភិវឌ្ឍន៍ បណ្តាផលិតផល Touchscreen ថ្មី មានទំហំអេក្រង់
តូចជាងមុន និងប្រើ Windows 8។ នាយកផ្នែកហិរញ្ញវត្ថុ លោក Peter Klein របស់ Microsoft បាន
ឲ្យដឹងថា អតិថិជនពិតជាសប្បាយចិត្ត នៅពេលដឹងថា​ ឧបករណ៍ Touchscreen Windows ជាច្រើន
ជាមួយតំលៃសមរម្យ ជិតមានលក់នៅលើទីផ្សារ។

ព័ត៌មានស្តីពីបណ្តាឧបករណ៍ជិតបង្ហាញខ្លួននេះ ត្រូវបានចុះផ្សាយ បន្ទាប់ពី Microsoft បានប្រកាស
ផ្លាស់ប្តូរពីការណែនាំ Windows 8 ដល់បណ្តា OEM កាលពីចុងខែមីនា កន្លងទៅនេះ។ ក្នុងនោះ
Windows 8 នឹងធ្វើការបំពាក់ជាមួយបណ្តាអេក្រង់ដែលបង្ហាញកំរិតពន្លឺតូចជាងមុន ដើម្បី Support
ទៅនឹង tablet 7 inch ដ៏ពេញនិយមនៅលើទីផ្សារបច្ចុប្បន្ន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: tablet mini Windows 8 cheap price hightech