Google បានធ្វើការបង្ហាញខ្លួនជាផ្លូវការ tablet 10,1 inch ជាមួយនឹងអេក្រង់ដែលមាន
កំរិតពន្លឺឡើងដល់ 2.560 x 1.600 pixel, 299 pixels ក្នុងមួយ inch ក្នុងពេល iPad
អេក្រង់ Retina ថ្មីបំផុតមានតែ 2.048 x 1.536, ប្រហែលនឹង 264 ppi។
ផលិតផលនេះនឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី13/11 ដែលមានតំលៃ 400 USD សំរាប់ទំហំ 16 GB
និង 500 USD សំរាប់ 32 GB។ ឧបករណ៍នេះត្រូវបានផលិតដោយ Samsung បំពាក់ដោយ chip
Dual Core Exynos 5250 1,7 GHz, ក្រាហ្វិក Mali-T604 GPU, ប្រព័ន្ធប្រតិបត្តិការ Android 4.2,
RAM 2 GB, Bluetooth 4.0, NFC, micro USB, micro HDMI, កាមេរ៉ាមុខ 1,9 megapixel និងកាមេ
រ៉ាក្រោយ 5 megapixel ជាមួយអំពូល LED flash។
ឧបករណ៍នេះប្រើប្រាស់បច្ចេកវិទ្យាអត់ខ្សែ Miracast ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរឯកសារ
ពី tablet ទៅ HDTV មិនត្រូវការភ្ជាប់ខ្សែឡើយ។ ជាមួយ Android 4.2, Nexus 10 អ្នកប្រើប្រាស់អាច
មើលវីដេអូឡើងដល់ 9ម៉ោង។
ជាមួយរូបសណ្ឋានខាងលើ Nexus 10 ត្រូវបានគេវាយតំលៃថាឧបករណ៍អស្ចារ្យគួរសមជាមួយ
តំលៃថោកជាង iPad 4។ ចំនុចដែលគួរឲ្យស្តាយ Nexus 10 មិនមានរន្ធដាក់មេម៉ូរីក្រៅ microSD
និងមិនទាន់មាន 3G/4G។ ផលិតផលនេះនឹងបង្ហាញខ្លួនដំបូងនៅអាមេរិច អង់គ្លេស អូស្រ្តាលី
បារាំង អាឡឺម៉ង់ អេស្បាញ កាណាដា និងជប៉ុន៕
ដោយ៖ សិលា
ប្រភព៖ VE