រូបភាពជាក់ស្តែង ថ្មីៗស្តីពីស្មាតហ្វូនស៊េរីខ្ពស់របស់ HTC បានឲ្យឃើញថា ស្មាតហ្វូនមានការរចនា ម៉ូត កាមេរ៉ាពីរ នៅខាងក្រោយ ដែលក្នុងនោះកាមេរ៉ាមួយ មានទំហំមេហ្គាភិចហ្សែលខ្ពស់ និងមួយ ទៀតបំពាក់នូវ Sensor UltraPixel ដើម្បីថតរូប ក្នុងលក្ខខណ្ឌខ្វះពន្លឺ។
M8 ឬ One + ឬក៏ One 2 ត្រូវបានគេចាត់ទុកថា ជាគំរូស្មាតហ្វូនស៊េរីខ្ពស់បន្ទាប់នៃត្រកូល One ដែល HTC កំពុងតែរៀបចំបញ្ចេញបង្ហាញនៅលើទីផ្សារ នៅក្នុងខែមីនា ខាងមុខនេះ នៅទីក្រុង ញូយ៉ក សហរដ្ឋអាមេរិច។ បណ្តារូបភាពថ្មីៗនៃស្មាតហ្វូននេះ បានឲ្យឃើញថា HTC One ជំនាន់ ថ្មីមានការរចនាម៉ូត ស្រដៀងនឹងម៉ូដែល One កាលពីឆ្នាំមុន ជាមួយនឹងសំបកធ្វើពីអាលុយមីញ៉ូម មិនអាចដោះបាន។ ជាក់ស្តែង ស៊ុមព័ទ្ធអេក្រង់នៅផ្នែកខាងមុខ ត្រូវបានរចនាយ៉ាងស្តើង និងមិន មានប៊ូតុងចុច នៅផ្នែកខាងក្រោមទៀតទេ ដោយពួកវាត្រូវបានដាក់ប្រើ នៅក្នុង TouchScreen តែម្តង។
បើតាមប្រភពពី GSM Arena គំរូស្មាតហ្វូននេះ នឹងប្រើប្រាស់ chip 4 core Snapdragon 800 អេក្រង់ ៥អ៊ីន រីសូលុយហ្សិន Full HD ប៉ុន្តែវាត្រូវបានធ្វើឲ្យស្រាល ជាងម៉ូដែលជំនាន់មុន។ ជាក់ ស្តែង ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺការដែល HTC One + អាចនឹងបំពាក់នូវកាមេរ៉ាពីរ ដែលមួយនឹងមានទំហំមេហ្គាភិចហ្សែលខ្ពស់ និងមួយទៀតទាបជាង ប៉ុន្តែប្រើ Sensor UltraPixel ដើម្បីថតរូប ក្នុងលក្ខខណ្ឌខ្វះពន្លឺ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress