CamNews

ទូរស័ព្ទ 

Nexus 5 ប្រើប្រាស់អេក្រង់ 720p ដើម្បីសន្សំសំចៃថ្ម

ជំនួសឲ្យអេក្រង់ Full HD 5,2 inch ដូចព័ត៌មានចចាមអារាមកាលពីលើកមុន នេះគឺជាគំរូស្មាត
ហ្វូនថ្មីបំផុតរបស់ Google ដែលនឹងមានការផ្លាស់ប្តូរខ្លះៗពីកំរិតពន្លឺ និងទំហំខ្នាតប្រវែង។

ជាក់ស្តែង Nexus 5 អាចនឹងប្រើប្រាស់អេក្រង់បច្ចេកវិទ្យា IPS ជាមួយទំហំ 4,5 inch រួមជាមួយ
កំរិតពន្លឺ 720។ តាមប្រភពបានឲ្យដឹងថា ការដែល Google បន្ថយកំរិតពន្លឺ និងខ្នាតប្រវែងទៅ
លើផលិតផលថ្មីរបស់ខ្លួន គឺដើម្បីសន្សំសំចៃថ្ម។ ក្រៅពីនេះ កត្តានេះនឹងធ្វើឲ្យ Nexus 5 មាន
ទម្ងន់ស្រាលជាងមុន និងបង្កលក្ខខណ្ឌងាយស្រួលដល់ការអាប់ហ្គ្រេដ ឲ្យកាន់តែល្អជាងមុន
លើបណ្តាកម្មវិធី ពាក់ព័ន្ធនឹងកាមេរ៉ា។

ស្តីពីរូបសណ្ឋានវិញ Nexus 5 អាចនឹងប្រើប្រាស់ Chip Qualcomm Snapdragon 600 Quad
Core ល្បឿន 1,5 GHz និង ថ្ម 2.800 mAh មិនមែន 3.140 mAh ទេ។ មេម៉ូរីក្នុងរបស់ស្មាតហ្វូន
នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ដោយគ្រាន់តែដឹងថាវាមិនមានរន្ធសំរាប់បន្ថែមមេម៉ូរីក្រៅ
ទេ។

សំរាប់ camera, ស្មាតហ្វូនជំនាន់ថ្មីរបស់ Nexus ត្រូវបានគេកំនត់ថានឹងប្រើ Sensor CCD 9
megapixel។ នេះគឺជាសកម្មភាពចម្លែកមួយពីខាង Google ដោយសារស្ទើរតែទាំងអស់ ស្មាត
ហ្វូនក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែប្រើ Sensor CMOS ដែលមានល្បឿនលឿនជាង ប្រើប្រៀប
នឹង CCD។ មុននេះ ព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា Nexus 5 អាចនឹងប្រើកាមេរ៉ា
ដែលមាន Sensor បីជាន់ ផលិតដោយ Nikon ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nexus 5 720p save battery google phone hightech