CamNews

ទូរស័ព្ទ 

Samsung Galaxy S III អាចអាប់ហ្រ្គដឡើង Android 4.1 បានហើយ

Samsung បានចាប់ផ្តើមចែកចាយឲ្យអាប់ហ្រ្គេដឡើង Android 4.1 Jelly Bean ជា
ផ្លូវការ
សំរាប់ Galaxy S III, ដំបូងគេនៅប្រទេសប៉ូឡូញ។

Version អាប់ដេត Jelly Bean សំរាប់ស្មាតហ្វូននេះ វានាំមកជាមួយនូវកម្មវិធីល្អៗមួយចំនួនដូចជា
Project Butter ដែលជួយឲ្យស្មាតហ្វូនមានដំណើរការលឿនជាងមុន, menu setting ត្រូវបានរៀប
ចំថ្មី
, ផ្គត់ផ្គង់នូវ Mode Homescreen ពីរ, Notification មាន feature ច្រើនជាងមុន, បំពេញបន្ថែមនូវ
Google Now និងអេក្រង់ Pop-up play អាចផ្លាស់ប្តូរទំហំបាន។ Samsung នឹងបន្តធ្វើការអាប់ហ្គ្រដ
Software ដែលនិយាយខាងលើនេះ ទៅប្រទេសជាច្រើនទៀតនៅចុងខែនេះ។ អ្នកអាចប្រើកម្មវិធី
Kies នៅលើកុំព្យូទ័រ រឺ Over-The-Air នៅលើទូរស័ព្ទដើម្បីធ្វើការ update។


Samsung Galaxy S III និងឧបករណ៍ 15គ្រឿងទៀតអាចអាប់ហ្រ្គេដឡើង Android 4.1 បានហើយ

ជាមួយគ្នាផងដែរ Samsung ក៏បានបង្ហាញនូវតារាងស្មាតហ្វូន និងឧបករណ៍មួយចំនួនទៀតដែល
អាចអាប់ហ្រ្គដឡើង Android Jelly Bean បានផងដែរ រួមមាន Galaxy S II, Galaxy Note, Galaxy
S Advance, Galaxy S II LTE, Galaxy Chat, Galaxy Ace 2, Galaxy Beam, Galaxy Ace Plus,
Galaxy Mini 2,Galaxy S Duos, Galaxy Tab 2 7.0, Galaxy Tab 7.0 Plus, Galaxy Tab 2 10.1,
Galaxy Note10.1 និងឧបករណ៍មួយទៀតមានឈ្មោះថា Galaxy Music ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: SamsungGalaxy S III Android 4.1 update smartphone hightech