CamNews

ទូរស័ព្ទ 

Google បង្ហាញខ្លួន Galaxy S4 ជាមួយ Interface Android ដើម (original)

មិនមានស្មាតហ្វូន Nexus ថ្មីណាមួយ ក្រៅពី Galaxy S4 គឺជា Hardware តែមួយគត់ដែលត្រូវ
បានរំលឹកដល់ នៅក្នុងការបង្ហាញរៀបរាប់ស្តីពី Android កាលពីថ្ងៃម្សិលមិញនៅឯ I/O 2013
ស្មាតហ្វូន Galaxy S4 របស់ Samsung បានបង្ហាញខ្លួននៅលើឆាកជាមួយនឹង Interface Android
ដើម (Original) ដូចទៅនឹងស៊េរី Nexus គឺមិនមែនប្រើ Interface TouchWiz ដូច Samsung បាន
ដាក់លក់នៅលើទីផ្សារឡើយ។ ដូច្នេះ នេះគឺជាឧបករណ៍ដំបូងគេដែលមិនស្ថិតក្នុងគ្រួសារ Nexus
ត្រូវបានដាក់លក់ជាមួយ Interface Android ដើម។

មិនត្រឹមតែបំពាក់នូវ Android Original, Galaxy S4 ដែលដាក់លក់នៅលើ Play Store នៅមាន
bootloader unlock រួចជាស្រេច, LTE, មេម៉ូរីក្នុង 16GB និងទទួលបានការ Update Android លឿន
បំផុតក្នុងពេលអនាគត។

Galaxy S4 ជាមួយ Interface Android ដើមនេះ នឹងដាក់លក់នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុខនេះ
ក្នុងតំលៃ ៦៤៩ ដុល្លារ សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត AT&T និង T-Mobile។ វាត្រូវបានដំឡើងរួចជា
ស្រេចនូវ Android 4.2 (Jelly Bean) ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Google Galaxy S4 original interface​​ ​Android hightech