CamNews

ទូរស័ព្ទ 

Sony បង្ហាញណែនាំស្មាតហ្វូន Xperia T2 Ultra អេក្រង់ 6 inch, ប្រើស៊ីម២, Chip Quad Core (Video inside)

ដើម្បីឆ្លើយតបទៅនឹងបណ្តា Phablet ស៊េរីមធ្យមរបស់ Nokia និង Samsung, ក្រុមហ៊ុន Sony ក៏ បានបង្ហាញណែនាំនូវ Phablet ២ស៊េរី ដែលមានទំហំ 6 inch ជាមួយនឹងឈ្មោះហៅថា Xperia T2 Ultra និង Xperia T2 Ultra Dual។

ជាក់ស្តែង Phablet ថ្មីទាំងពីររបស់ Sony នេះមានលក្ខណៈសម្បត្តិ Hardware និងការរចនាម៉ូត ដូចគ្នា ដោយខុសគ្នាត្រង់តែ ម៉ូដែល Xperia T2 Ultra Dual ប្រើបានស៊ីម ២ ប៉ុណ្ណោះ។ ម៉ូដែល ទាំងពីរនេះ មានអេក្រង់ទំហំ 6 inch កំរិតរីសូលុយហ្សិន 720 x 1.280 pixel, CPU Quad Core Qualcomm Snapdragon 400 1,4 GHz, RAM 1GB និងមានមេម៉ូរីក្នុង 8GB (អាចបន្ថែមមេម៉ូរូក្រៅ ឡើងដល់ 32GB)។

បើតាម Sony, T2 Ultra មានកាមេរ៉ាក្រោយ 13 MP sensor Exmor RS និងកាមេរ៉ាមុខ 1,1 MP sensor Exmor R។ Phablet មានបំពាក់នូវគ្រប់តំណភ្ជាប់មូលដ្ឋានទាំងអស់ រួមទាំង NFC, 4G/LTE ផងដែរ។ រីឯថ្មនៃផលិតផលនេះមានបរិមានទំហំ  3.000 mAh និងមានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស ខ្មៅ និងស្វាយ។

វីដេអូបង្ហាញណែនាំ Xperia T2 Ultra ប្រើបានតែស៊ីមមួយ

បើតាមការរំពឹងទុក Xperia T2 Ultra និង T2 Ultra Dual នឹងត្រូវបានដាក់លក់ដំបូងគេ នៅប្រទេស ចិន អាស៊ីប៉ាស៊ីហ្វិក អាមេរិចកណ្តាល និងអាហ្រ្វិក។ ចំណែកតំលៃលក់នៃផលិតផលទាំងពីរនេះ នៅមិនទាន់បានបង្ហើប ឲ្យដឹងនៅឡើយទេ។ ប៉ុន្តែបើតាមការប៉ាន់ស្មានគឺ នៅចន្លោះតំលៃប្រហាក់ ប្រហែលនឹង ៥៤៦ ដុល្លារ៕

វីដេអូបង្ហាញណែនាំ Xperia T2 Ultra ប្រើបានតែស៊ីមពីរ

 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing & tinhte


Tags: Sony Xperia T2 Ultra 6 inch screen Smartphone Hightech