នេះគឺជាការណែនាំ នូវវិធីកែលំអ ទៅលើបញ្ហាងាយកោង របស់ iPhone 6 ដ៏ពិបាកជឿ ហើយ
អ្នកត្រូវតែប្រុងប្រយ័ត្ន និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើតាម។
មុននេះមិនយូរប៉ុន្មាន ពិភពបច្ចេកវិទ្យាបានទទួលដឹងនូវបញ្ហា និងរូបភាព សកម្មភាព ទាក់ទិន
នឹង iPhone 6 Plus ដែលត្រូវបានគេកាច់កោងយ៉ាងងាយស្រួល ដោយប្រើដៃទាំងពីរ បើទោះជា
មានការពិសោធ អំពីភាពរឹងមាំ និងការអះអាងពីភាគីក្រុមហ៊ុន Apple ដែលថា ស្មាតហ្វូន iPhone
ដែលជួបបញ្ហាកោង គឺមានតិចណាស់។
ក៏ប៉ុន្ដែ អ្នកប្រើប្រាស់ នៅតែមានការព្រួយបារម្ភ នៅពេលបានក្លាយជាម្ចាស់ iPhone ថ្មីទាំងពីរ
ដោយមិនដឹងថា ពេលណា ស្មាតហ្វូននេះ អាចនឹងកោង។ ដើម្បីដោះស្រាយបញ្ហានេះ បុរស
ម្នាក់ បាននឹកឃើញវិធីដ៏មិនគួរឱ្យជឿមួយ មិនចាញ់វិធីកែលំអកាមេរ៉ាលយ របស់ iPhone 6
ដោយប្រើម៉ាស៊ីនខាត់ មុននេះ ប៉ុន្មាននោះដែរ។ ដូច្នេះ មិត្តអ្នកអានទាំងឡាយ គួរតែស្វែងយល់
អំពីសកម្មភាពនេះ ហើយចាត់ទុកវាជាវីដេអូកែកំសាន្ដ ពោលគឺមិនត្រូវធ្វើតាមនោះឡើយ។
ដើម្បីស្វែងយល់អំពី វិធីដ៏មិនគួរឱ្យជឿមួយនេះ សូមទស្សនាវិដេអូ ខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/Youtube