ថែប្ល៊ែត iPad ជំនាន់ថ្មីរបស់ Apple ងាយនឹងទទួលរងនូវការបត់កោង ខូចទ្រង់ទ្រាយ ដោយមិនចាំបាច់ ប្រើកំលាំងដៃកាច់ខ្លាំង ដូចប្រើជាមួយនឹង iPhone 6 Plus ឡើយ។
សមាជិកឈ្មោះ Martin Macht នៅលើ YouTube បានអនុវត្តធ្វើការបត់ពត់ iPad Air 2 ថ្មីទើបនឹងទិញ។ ឧបករណ៍មិនត្រឹមតែបត់កោងប៉ុណ្ណោះទេ វានៅថែមទាំងបែកអេក្រង់ ធ្លាក់ជាកំទេចតូចៗទៀត។ រឿង គួរឲ្យចាប់អារម្មណ៍គឺ ថែប្ល៊ែតនេះ នៅមានដំណើរការ បន្ទាប់ពីការកាច់ពត់រួច។
វីដេអូរបស់ Macht គឺធ្វើតាម "bendgate" របស់ iPhone 6 និង iPhone 6 Plus។ ជាក់ស្តែង iPad Air 2 ងាយនឹងបត់កោង នៅពេលគេកាច់ វាជារឿងងាយយល់មួយ ព្រោះផលិតផលនេះ មានកម្រាស់តែ 6,1 mm, វិមាត្រថែមទាំងធំជាងច្រើន បើប្រៀបជាមួយស្មាតហ្វូន។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vexpress