CamNews

ទូរស័ព្ទ 

Galaxy Note 4 ប្រើប្រាស់សម្បក ធ្វើពីឬស្សី ឈើ និងសេរ៉ាមិច

វានឹងគួរឱ្យចាប់អារម្មណ៍ ប្រសិន Samsung អនុញ្ញាតឱ្យអតិថិជន មានជម្រើសច្រើន ក្នុងការ
ជ្រើសរើសប្រភេទ​សម្បក ដូច​ជា​ឬស្សី សេរ៉ាមិច ជាជាងមានតែសម្បកជ័រដូចធម្មតា។

បើទោះជាបានព្យាយាមអភិវឌ្ឍ ដើម្បីកែប្រែទស្សនៈរបស់អ្នកមហាជន ដោយការបង្កើតសម្បក​ស្មាតហ្វូនដែលធ្វើអំពីជ័រក្លែងស្បែកដ៏ស្រស់ស្អាត នៅលើស្មាតហ្វូនថ្មីមួយចំនួន ប៉ុន្ដែ ផលិត
ផលរបស់ក្រុម​ហ៊ុន Samsung ក៏នៅតែត្រូវបានមនុស្សមួយចំនួន រិះគន់ថា មានរូបរាងមិនស្អាត
ឬក៏ប្រភេទតម្លៃថោក ទាក់ទិននឹងសម្បក ខណៈវាជាស្មាតហ្វូនស្ថិតក្នុងលំដាប់ខ្ពស់។

ដោយមើលឃើញភាពអវិជ្ជមានខាងលើ អ្នករចនា Vishal Bhanushali បានសម្រេចចិត្ត បង្កើត
កំណែ concept របស់ Galaxy Note 4 ដែលមានសម្បកធ្វើអំពីវត្ថុធាតុច្រើនប្រភេទសម្រាប់
ជ្រើសរើស ក្នុងនោះ ក៏មានប្រភេទ​សម្បកធ្វើអំពីឬស្សី ឈើ សម្បកសេរ៉ាមិច និង “ទាត់ចោល”
របៀបបុរាណនៃស្មាតហ្វូនរបស់ Samsung ។

អ្នករចនា Vishal Bhanushali បានឱ្យដឹងថា កំណែ Galaxy Note 4 ដែលខ្លួនលើកឡើង គឺមាន
បំពាក់ប្រព័ន្ធវាស់ចង្វាក់បេះដូង សេនសឺរដែលអាចដឹងអំពីកាំរស្មី UV ដូចទៅនឹងដំណឹងចចាម
អារ៉ាមមុន ដើម្បីធានាថា ស្មាតហ្វូននេះ មានសមត្ថភាពជួយការពារសុខភាពរបស់ម្ចាស់ បាន
ល្អជាងមុន។

ដោយមានការរួមផ្សំ រវាងសម្បកឈើ និងឬស្សី រួមនឹងរចនារូបរាងដ៏ស្រស់ស្អាត Galaxy Note
4 ប្រាកដជានឹងមិនធ្វើឱ្យអ្នកប្រើប្រាស់អស់សង្ឃឹមនោះទេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ geeky-gadgets/youtube


Tags: Vishal Bhanushali Galaxy Note 4 Bamboo