CamNews

ទូរស័ព្ទ 

ទីបំផុតក្រុមហ៊ុន Samsung បង្ហាញ Galaxy Note 4 និង Galaxy Note Edge ដែលធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗ

ទីក្រុង ប៊ែកឡំាង ប្រទេស អាល្លឺម៉ង់ ថ្ងៃទី 03 សីហា 2014៖ អ្វីដែលពិភពលោកបានរង់ចាំត្រូវបានបញ្ចប់។ ក្រុមហ៊ុន Samsung Electronics Co., Ltd. ធ្វើការបង្ហាញសមាជិកថ្មីនៃត្រកូល Galaxy Note គឺ Galaxy Note 4 និង Galaxy Note Edge ក៏ដូចជាការអភិវឌ្ឍន៍លើ S Pen ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអ្វីដែលជាភាពល្អប្លែកដាច់គេ។

យោងតាមសម្តីរបស់លោក JK Shin នាយកប្រតិបត្តិ និងប្រធានផ្នែកព័ត៌មានវិជ្ជា និងទំនាក់ទំនងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា “ត្រកូល Galaxy Note បានអភិវឌ្ឍទៅកាន់ការច្នៃប្រឌិតថ្មី កាន់តែទំនើបនៅក្នុងពិភពបច្ចេកវិជ្ជានេះ។ ទំហំអេក្រង់ដ៏ធំ និងបច្ចេកវិជ្ជានៃ S Pen បង្កើតឡើងនូវស្តង់ដាថ្មីមួយរបស់ទូរស័ព្ទ។

ការបង្ហាញ Galaxy Note 4 នេះដើម្បីផ្តល់របៀបកត់ត្រាថ្មីជាលក្ខណៈឌីជីថល ដោយដាក់បញ្ចូលគ្នានៃបច្ចេកវិជ្ជាថ្មី ចុងក្រោយបំផុតពិតមិនធ្វើឱ្យអ្នកខកចិត្ត។”   

សមត្ថភាពគ្មានពីរ៖

- អេក្រង់ធំ 5.7 អ៊ីញ Quad HD (2560x1440) Super AMOLED រូបភាពដិតច្បាស់ឥតខ្ចោះ

- ងាយស្រួលបំផុតសម្រាប់ multi-tasking អាចដំណើកការកម្មវិធីបានច្រើនក្នុងពេលតែមួយ

- ទំហំកាមេរ៉ា 16 មេហ្គាភិចសែល ជាមួយ Smart Optical Image Stabilizer

- កាមេរ៉ាមុខ 3.7 មេហ្គាភិចសែល ជាមួយ f1.9 សម្រាប់ថត Selfie និងថតរូបជាក្រុម

- សាកថ្មឆាប់ពេញ និងសន្សំសំចៃថ្មបានខ្ពស់ជាមួយ Ultra Power Saving Mode

- ប្រព័ន្ធកាត់ផ្តាច់សំឡេងរំខានពីខាងក្រៅក្នុងពេលសន្ទនា

- សុវត្ថិភាពកាន់តែខ្ពស់ជាមួយប្រព័ន្ធស្កេនក្រយៅដៃ (Fingerprint Scanner) ត្រូវបានវិវឌ្ឍន៍ថ្មី និងជាទូរស័ព្ទដែលមាន UV Sensor ដំបូងគេបំផុត ដើម្បីធានារាល់ឯកសារសំខាន់ៗរបស់លោកអ្នក។

 

ប៊ិច S Pen និង S Note ការកត់ត្រាប្រកបដោយភាពច្នៃប្រឌិត

រាល់ការងាររបស់អ្នកពិតជាលឿន និងងាយស្រួលបំផុត។ ប៊ិច S Pen ផ្តល់ភាពងាយស្រួលក្នុងការប្រើ គ្រប់មុខងារ ក៏ដូចជាការបញ្ជាផ្សេងៗ​​។

 

ការរចនាបង្ហាញពីមុខងារ និងមុខមាត់របស់អ្នក

ទូរស័ព្ទ Galaxy Note 4 រចនាថ្មីយ៉ាងរលើបរលោង និងទាន់សម័យបំផុត​ ដោយមានព័ទ្ធស៊ុមលោហៈរាង កោងដើម្បីឱ្យសក្តិសមទៅនឹងអេក្រង់។

 

ណែនាំ Galaxy Note Edge

ការទទួលយកបទពិសោធន៍ថ្មី មួយកម្រិតទៀតពី Samsung Galaxy Edge ផ្តល់ជូនអ្នកប្រើប្រាស់នូវ វិធីថ្មីមួយដើម្បីដំណើរការព័ត៌មាន បង្ហាញពីបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ Galaxy Note Edge ពិតជាល្អអស្ចារ្យប្លែកជាងគេតែមួយគត់ ជាមួយការរចនាអេក្រង់កោងសមត្ថភាព ខ្ពស់ដែលអាចដំណើរការកម្មវិធីនានា បានលឿនរហ័សទោះបីជាអ្នកបិទគម្របទូរស័ព្ទ។ អ្នកប្រើប្រាស់ក៏អាចទទួលបានសារជូន ដំណឹងដោយផ្ទាល់នៅលើ អេក្រង់ខាងគែមខណៈពេលមើលវីដេអូ ដោយមិនមានការរំខាន ដល់ការទស្សនាវិដេអូរបស់អ្នក។

មុខងារ និងលក្ខណៈពិសេសរបស់ Samsung Galaxy Note 4៖

Network

2.5G (GSM/ GPRS/ EDGE) : 850 / 900 / 1800 / 1900 MHz

3G (HSPA+ 42Mbps): 850 / 900 / 1900 / 2100 MHz

4G (LTE Cat 4 150/50Mbps) or 4G (LTE Cat 6 300/50Mbps)

* May differ by country and carrier

 AP

 2.7 GHz Quad-Core Processor

1.9 GHz Octa-Core (1.9GHz Quad + 1.3GHz Quad-Core) Processor

*May differ by country and carrier

Display

5.7 inch (143.9mm)  Quad HD Super AMOLED (2560 x 1440)

OS

Android 4.4 (KitKat)

Camera

Rear Facing: 16 Mega pixel Auto

Focus camera with Smart OIS

Front Facing: 3.7 Mega pixel camera with  f1.9

Rear Facing Camera :  HDR (Rich tone), Selective Focus, Rear-cam Selfie, Beauty face, Virtual Tour Shot, Shot & More, Dual Camera

Front Facing Camera: Selfie, Wide Selfie

Video

Codec: H.264, MPEG-4, H.263, VC-1, WMV7, WMV8, Sorenson Spark, MP43, VP8

Recording & Playback: up to UHD

Audio

Codec: MP3, AAC/AAC+/eAAC+, WMA, AMR-NB/WB, Vorbis, FLAC(*)

(*) Ultra High Quality Audio (~192KHz, 24 bit) support

S Pen Optimized Features

Air Command (Action Memo, Smart Select, Image Clip, Screen Write)

S Note, Snap Note, Direct Pen Input

Additional Features

Multi Window

Ultra Power Saving Mode

Voice Recorder (Normal Mode, Interview Mode, Meeting Mode, Voice Memo)

Download Booster

S Health 3.5

Dynamic Lock Screen

Briefing

Google Mobile Services

Chrome, Drive, Photos, Gmail, Google, Google+, Google Settings, Hangouts, Maps, Play Books, Play Games, Play Newsstand, Play Movie & TV, Play Music, Play Store, Voice Search, YouTube

Connectivity

WiFi 802.11 a/b/g/n/ac (HT80) MIMO PCIe

GPS / GLONASS / Baidu

NFC,  Bluetooth® v 4.1 (BLE,ANT+)

IR LED (Remote Control), USB2.0, MHL 3.0

Sensor

Gesture, Accelerometer, Geo-magnetic, Gyroscope, RGB,IR-LED

Proximity, Barometer,  Hall Sensor, Finger Scanner, UV, Heart Rate Monitoring, SpO2 (Dependent on market)

Memory

32 GB Internal memory + micro SD slot (up to 64GB)

3GB RAM

Dimension

153.5 x 78.6 x 8.5mm, 176g

Battery

Standard battery, Li-ion 3,220mAh, Fast Charging (Adaptive Fast Charging & QC2.0)

 

 





 

មុខងារ និងលក្ខណៈពិសេសរបស់ Samsung Galaxy Edge៖

Network

2.5G (GSM/ GPRS/ EDGE): 850 / 900 / 1800 / 1900 MHz

3G (HSPA+ 42Mbps): 850 / 900 / 1900 / 2100 MHz

4G (LTE Cat 4 150/50Mbps) or 4G(LTE Cat 6 300/50Mbps)

*May differ by country and carrier.

AP

2.7 GHz Quad-Core Processor

Display

5.6 inch (141.9mm)  Quad HD+ Super AMOLED (2560  x 1440 + 160)

OS

Android 4.4 (KitKat)

Camera

Rear Facing: 16 Mega pixel Auto Focus camera with Smart OIS

Front Facing: 3.7 Mega pixel camera with  f1.9

Rear Facing Camera :  HDR (Rich tone), Selective Focus, Rear-cam Selfie, Beauty face, Virtual Tour Shot, Shot&More, Dual Camera

Front Facing Camera : Selfie, Wide Selfie

Video

 Codec: H.264, MPEG-4, H.263, VC-1, WMV7, WMV8, Sorenson Spark, MP43, VP8, Recording & Playback: up to UHD

Audio

Codec: MP3, AAC/AAC+/eAAC+, WMA, AMR-NB/WB, Vorbis, FLAC(*)

(*) Ultra High Quality Audio (~192KHz, 24 bit) support

S Pen Optimized Features

Air Command: Action Memo, Screen Write, Image Clip, Smart Select,

S Note, Snap Note, Direct Pen Input

Additional Features

Multi Window

Ultra Power Saving Mode

Voice Recorder (Normal Mode, Interview Mode, Meeting Mode, Voice Memo)

Download Booster

S Health 3.5

Dynamic Lock Screen

Briefing

Edge screen UX : Revolving Interaction, Immersive apps(Camera, Video, S Note),

Ticker board, Express me, Quick Tools, Night Clock, etc

Google Mobile Services

Chrome, Drive, Photos, Gmail, Google, Google+, Google Settings, Hangouts, Maps, Play Books, Play Games, Play Newsstand, Play Movie & TV, Play Music, Play Store, Voice Search, YouTube

Connectivity

WiFi 802.11 a/b/g/n/ac (HT80) MIMO PCIe

GPS / GLONASS / Beidou

NFC,  Bluetooth® v 4.1 (BLE, ANT+)

IR LED (Remote Control), USB2.0, MHL 3.0

Sensor

Gesture, Accelerometer, Geo-magnetic, Gyroscope, RGB, IR-LED

Proximity, Barometer, Hall Sensor, Finger Scanner, UV, Heart Rate Monitoring, SpO2 (Dependent on market)

Memory

32/ 64 GB Internal memory + microSD slot (up to 64GB)

3GB RAM

Dimension

151.3 x 82.4 x 8.3mm, 174g

Battery

Standard battery, Li-ion 3,000 mAh, Fast Charging (Adaptive Fast Charging & QC2.0)

 

 

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរឡើងនូវពិភព        ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com



 

 


Tags: Samsung Galaxy Note Samsung Galaxy Note 4 Galaxy Note 4 Galaxy Note Edge