ខាងក្រោមនេះ គឺជាបណ្ដាស្មាតហ្វូនលំដាប់កំពូលបំផុត ដែលត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹត្តិ
ការណ៍ IFA កន្លងទៅថ្មីៗនេះ ហើយវានឹងក្លាយជាស្មាតហ្វូនលំដាប់កំពូល ខ្លាំងក្លាបំផុត នៅក្នុង
ទីផ្សារ នាពេលខាងមុខ។
Samsung Galaxy Note 4
Galaxy Note 4 ត្រូវបាន Samsung កែលំអច្រើន គួរឱ្យចាប់អារម្មណ៍ជាង ធៀបនឹងកំណែនៃ
ស្រឡាយ Note មុនៗ។ Galaxy Note 4 ប្រើប្រាស់អេក្រង់ QHD, កាមេរ៉ា 16 megapixel មាន
មុខងាររក្សាលំនឹងនៃរូបភាព, មានប្រព័ន្ធ LTE ល្បឿនលឿន ពិសេស ស្មាតហ្វូននេះ ប្រើ CPU
snapdragon 805 4-core 2.7Ghz ឬ 8 core ទៅតាមទីផ្សារនៃប្រទេសនីមួយៗ។
Samsung Galaxy Note 4 នឹងមានពីរកំណែ ចំពោះគ្រឿងម៉ាស៊ីន ក្នុងនោះ មួយកំណែ ប្រើ CPU
Snapdragon 805 មកពី Qualcomm ចំណែកកំណែមួយទៀត ប្រើឈីប Exynos 5433 8-core
ដោយមាន 4-core Cortex A53 កម្រិត 1.3 GHz និង 4-core Cortex A57 កម្រិត 1.9 GHz ។
កំណែទាំងពីរនេះ សុទ្ធតែមាន RAM 3 GB មានអង្គចងចាំក្នុងម៉ាស៊ីន 32GB អាចបន្ថែមតាមរយៈ
MicroSD រហូតដល់ 64GB។
ស្មាតហ្វូន Samsung Galaxy Note 4 មានកាមេរ៉ាពីរ ក្នុងនោះ កាមេរ៉ាមុខ 3.7 Mpx និងក្រោយ
16 Mpx អាចថតសកម្មភាពកម្រិត 4K ព្រមទាំងមុខងាររក្សាលំនឹងរូបភាព Smart IOS ដ៏គួរឱ្យចាប់
អារម្មណ៍។
Samsun Galaxy Note Edge
អេក្រង់កោងនៅផ្នែកគែមនៃស្មាតហ្វូននេះ ត្រូវបាន Samsung ប្រើប្រាស់វា បង្កើតជាការបង្ហាញ
ឲ្យ ដឹងនូវបណ្តា Features មួយចំនួន ដែលមិនមានទូរស័ព្ទណាអាចធ្វើបានឡើយ។ ជាក់ស្តែង
ដូចជា បង្ហាញនូវព័ត៌មានផ្សេងៗ បង្ហាញនូវខ្លឹមសារនៃសារភ្លាមៗ នៅលើអេក្រង់ត្រង់ផ្នែកកោង
នេះ ក្នុងពេលដែលសំបក Cover បានបិទ ឬជាសាមញ្ញ គឺដាក់ចេញនូវតារាងឈ្មោះបណ្តា
Application ដែលអ្នកចូលចិត្ត ប្រើប្រាស់ច្រើនជាងគេ។
ក្រៅពីអេក្រង់កោង Note Edge គឺជាម៉ូដែលមួយផ្សេងទៀតរបស់ Note 4 ដែលមាននូវបណ្តា
Feature ល្អៗលេចធ្លោ រួមជាមួយនឹងប៊ិច S Pen ប្រចាំត្រកូលផងដែរ។ Note Edge ត្រូវបាន
បំពាក់ នូវលក្ខណៈសម្បត្តិខ្លាំង ជាពិសេសគឺអេក្រង់ទំហំ 5.6" Super AMOLED ជាមួយនឹងកម្រិត
រីសូលុយ ហ្សិន 2560 x 1440 + 160 (ផ្នែកនៃអេក្រង់កោង)។
លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy Note Edge:
• ប្រព័ន្ធប្រតិបត្តិការ: Android 4.4 Kitkat
• CPU: 2.7 GHz Quad-Core Processor
• Ram: 3GB
• អង្គចងចាំ: 32GB / 64GB អាចបន្ថែមអង្គចងចាំខាងក្រៅបានទៀត
• អេក្រង់: 5.6" Quad HD+ Super AMOLED (2560 x 1440 + 160)
• Camera ក្រោយ: 16 Mega pixel Auto Focus ជាមួយនឹង Smart OIS
• Camera មុខ: 3.7 Mega pixel, f1.9
• បណ្តា Features ជាមួយ S Pen: Air Command, Action Memo, Screen Write, Image Clip,
Smart Select, S Note, Snap Note, Direct Pen Input
• បណ្តា Features ជាមួយអេក្រង់កោង: Revolving Interaction, Immersive apps (Camera,
Video, S Note), Ticker board, Express me, Quick Tools, Night Clock...
• តំណភ្ជាប់: WiFi 802.11 a/b/g/n/ac (HT80) MIMO PCIe, infrared
• ទំហំ: 151.3 x 82.4 x 8.3mm
• ទម្ងន់: 174g
• ថ្ម: Li-ion 3,000 mAh, Fast Charging (Adaptive Fast Charging & QC2.0)
Sony Xperia Z3
Xperia Z3 គឺជាស្មាតហ្វូនលំដាប់កំពូលបំផុតរបស់ Sony នាបច្ចុប្បន្ន។ បើទោះអ្នកប្រើប្រាស់មួយ
ចំនួន មិនជាពេញចិត្តប៉ុន្មាន នៅពេល Z3 ហាក់មិនមានភាពខ្លាំងក្លា លេចធ្លោជាងកំណែមុន (Z2) ដែលបានបង្ហាញខ្លួនក្នុងទីផ្សារតាំងពីកន្លះឆ្នាំមុន ប៉ុន្ដែ Sony Xperia Z3 ត្រូវបានកែលំអនូវចំនុច
ខ្សោយជាច្រើនដែលមាននៅលើកំណែមុន។ តួ និងគែមទូរស័ព្ទដែលធ្វើអំពីលោហធាតុត្រូវបាន
រចនារាងមូល ជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ងាយស្រួលកាន់ជាងមុន។
កាមេរ៉ាត្រូវបានអភិវឌ្ឍនូវសមត្ថភាពថតរូបបានល្អជាងកំណែចាស់ រីឯមុខងារកំសាន្ដរបស់ Z3 ក៏
ត្រូវបានបន្ទាន់សម័យយ៉ាងល្អប្រសើរ។ Xperia Z3 នៅតែប្រើឈីប Qualcomm Snapdragon 801,
RAM 3GB, អេក្រង់ 5,2 inch FullHD ដែលបំពាក់បច្ចេកវិទ្យាជាច្រើនរបស់ Sony ដូចជា Trilumious,
X-Reality ជាដើម។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 20,7MP, ថ្ម 3100mAh រួមនឹងសមត្ថភាព
ទប់ទល់ការជ្រាបទឹក ស្ដង់ដា IP67 ។
Sony Xperia E3
ស្មាតហ្វូននេះ ក៏មានរូបរាងយ៉ាងស្រស់ស្អាត មិនចាញ់កំណែមុនៗ ឬបណ្ដាកំពូលស្មាតហ្វូនរបស់
ក្រុមហ៊ុនដទៃប៉ុន្មាននោះដែរ។ Sony Xperia E3 មានអេក្រង់ 4.5 Inch រីសូលូសឹន480x854 px,
ប្រព័ន្ធប្រតិបត្តិ Android v4.4 (KitKat), ចំណែកប្រូសេសឺរ គឺ Quad core 1200 MHz , កាមេរ៉ា
ក្រោយ 5 MP, កាមេរ៉ាមុខ 0.3 MP, អង្គចងចាំក្នុង 4 GB តែអាចបន្ថែមអង្គចងចាំខាងក្រៅ ដល់
ទៅ 32 GB, RAM 1 GB, និងប្រើថ្ម Li-Ion 2330 mAh។
The New Moto X
កំណែថ្មីរបស់ Moto X មានរូបរាងខាងក្រៅស្រដៀងទៅនឹង Moto X កំណែដំបូង ប៉ុន្ដែ នៅពេល
មើលឱ្យបានលំអិត គេនឹងឃើញថា មានចំនុចខុសគ្នាច្រើន រវាងកំណែចាស់ និងកំណែថ្មី។ ការ
ប្ដូរផ្លាស់ដែលគួរនិយាយបំផុត រវាង Moto X និង The New Moto X នោះគឺ ឡូហ្គូ និងកាមេរ៉ា
ក្រោយ។ រចនានៃឡូហ្គូថ្មី ដែលមានស្រទាប់គំនូសរង្វង់មូល នៅជុំវិញ ធ្វើឱ្យវាកាន់តែ មាន
លក្ខណៈថ្លៃថ្នូរ និងប្រណិតជាងមុន ចំណែកកាមេរ៉ាក្រោយ ដែលមានវត្តមានរបស់ភ្លើង Flash
នៅខាងលើ ក្បែរកាមេរ៉ា នាំឱ្យគេជក់ចិត្ត ពេលបានកាន់នឹងដៃ មើលនឹងភ្នែក។
អំពីវត្ថុធាតុ និងគ្រឿងម៉ាស៊ីន The New Moto X មានអេក្រង់ Full HD AMOLED ទំហំ 5.2 inch
និងត្រូវបានការពារដោយស្រទាប់កញ្ចក់ Corning Gorilla Glass 3 ។ The New Moto X ប្រើឈីប
Snapdragon 801 2.5 GHz, RAM 2GB និងប្រព័ន្ធដំណើរការក្រាហ្វិក Adreno 330 ។ ម៉ាស៊ីន
នេះ មានកំណែអង្គចងចាំចំនួនពីរ គឺ 16 និង 32 GB, កាមេរ៉ាក្រោយ 13 Mpx និងកាមេរ៉ាមុខ
2Mpx ។ The New Moto X ប្រើប្រាស់ថ្ម កម្រិតថាមពល 2.300 mAh។
កំណែ 16GB របស់ The New Moto X មានតម្លៃប្រហែល ៤១៩,៩៩ ផោន (ប្រហែល ៦៨៥ដុល្លារ
អាមេរិក) មិនមានកិច្ចសន្យាប្រើអ៊ីនធឺរណែត ចំណែកកំណែ 32GB មានតម្លៃថ្លៃជាងនេះប្រហែល
៦៥ដុល្លារ៕
ដោយ ៖ តារា
ប្រភព ៖ Techtimes/ Gsmarena