ដោយមានអេក្រង់កោងទាំងពីរចំហៀង Samsung Galaxy S6 Edge គឺជាកំពូលផលិតផលមួយ
ក្នុងទីផ្សារស្មាតហ្វូន នាបច្ចុប្បន្ន។
ថ្វីបើមិនបង្កបាននូវភាពភ្ញាក់ផ្អើលខ្លាំងក្លា ដូច Note Edge កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែ ការបង្ហាញ
ខ្លួនរបស់ Galaxy S6 Edge នៅលើដៃរបស់លោក JK Shin (អគ្គនាយកប្រតិបត្តិរបស់ Samsung) នៅតែអាចធ្វើឱ្យមនុស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍ MWC ២០១៥ បង្ហាញភាពសប្បាយរីក
រាយ និងសម្លេងទះដៃយ៉ាងកងរំពង។
ដូចទៅនឹង Galaxy Note 4 និង Note Edge ស្មាតហ្វូន Galaxy S6 Edge ត្រូវបានគេយល់ថា ជា
កំណែអេក្រង់កោងរបស់ Samsung Galaxy S6 ខណៈគ្រឿងម៉ាស៊ីន និងរូបរាងជាមូលដ្ឋានរបស់
ពួកវា គឺដូចគ្នា។
តារាងប្រៀបធៀបរវាងគ្រឿងម៉ាស៊ីនរបស់ Samsung Galaxy S6 Edge និង Galaxy S6
នៅពេលមើលពីមុខ Samsung Galaxy S6 Edge មានរូបរាងតូច វែង ដោយសារគែមទាំង
សងខាង កោងដូចគ្នា
កាមេរ៉ាមុខរបស់វា មានកម្រិត 5MP ដែលអាចថតរូបភាពបានល្អ បើទោះខ្វះពន្លឺ
ដូចទៅនឹង Galaxy S6 ស្មាតហ្វូន S6 Edge ត្រូវបានគេវាយតម្លៃថា ស្រដៀងនឹង iPhone ។ រន្ធដោត
កាស ម៉ៃក្រូហ្វូន ប្រដាប់បន្លឺសម្លេង និងរន្ធ ម៉ៃក្រូ USB សុទ្ធតែត្រូវបានដាក់នៅជ្រុងខាងក្រោម
នៃទូរស័ព្ទ។
ប៊ូតុង Home ដែលមានផ្ទុកសេនសឺរក្រយៅដៃ លយចេញបន្តិច។ សេនសឺរក្រយៅដៃ របស់ Galaxy
S6 Edge ក៏ត្រូវបានកែលំអ បើធៀបនឹងផលិតផលមុនៗ ដោយអ្នកប្រើប្រាស់គ្រាន់តែប៉ះថ្នបន្តិច
គឺមិនបាច់អូសនោះទេ។
ចំហៀងខាងលើ គឺរន្ធ infrared និងរន្ធដោតស៊ីម
បើទោះជាអេក្រង់កោង ប៉ុន្តែ គេនៅតែឃើញគ្រាប់ចុចដែលដាក់នៅលើចំហៀងទាំងពីរ
ខ្នងទូរស័ព្ទ និងកញ្ចក់កោងរបស់អេក្រង់ សុទ្ធតែត្រូវបានការពារដោយកញ្ចក់ Toughened/
Tempered glass
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSMarena/Forbes