គេហទំព័រ WMPowerUser បានឲ្យដឹងថា ស្មាតហ្វូនមួយមានកម្រាស់ស្មើ Lumia 920 ប៉ុន្តែវា
ត្រូវបានសម្រួចផ្នែកនៃក្បាលទាំងពីរ ដើម្បីបង្កើតឲ្យមានអារម្មណ៍ថា ស្តើងជាង។ ទំហំ និង
កំរិតពន្លឺ នៃអេក្រង់ (លទ្ធភាពអាចប្រើបច្ចេកវិទ្យា Amoled) រក្សាដូចទៅនឹង Lumia 920 ប៉ុន្តែ
ស្រាលជាង។ Speaker ខាងក្រៅត្រូវបានបំពាក់ នៅផ្នែកខាងក្រោមនៃឧបករណ៍។
ផ្នែកកាមេរ៉ា នឹងមានទម្រង់រាងមូល ហើយមិនលេចលយចេញច្រើន ដូចកាមេរ៉ារបស់ 808
PureView ទេ។ នៅក្បែរអំពូល flash គឺជាអំពូល LED តូចពណ៌ក្រហមមួយ។ កាណុងមាន
សំបកបិទដោយស្វ័យប្រវត្តិ និងនឹងបានបើកឡើងពេលដែល Application ថតរូបដំណើរការ។
Nokia EOS មាន Application មួយមានឈ្មោះថា Nokia Pro Camera ជាមួយ Interface ថ្មី និង
មាន Mode ដើម្បីថតរូបឲ្យបានច្បាស់ដោយប្រើដៃ តាមរយះ Application។
(រូបភាព Concept)
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ពីពេលវេលាច្បាស់លាស់ ក្នុងការបង្ហាញខ្លួនស្មាតហ្វូននេះឡើយ ប៉ុន្តែ
Nokia ធ្លាប់បានថ្លែងឲ្យដឹងថា នឹងបន្ថែម បង្ហាញនូវផលិតផលថ្មីមួយទៀត នៅចុងរដូវវិស្សមកាល
នេះ ដែលអាចជាស្មាតហ្វូន EOS ដែលនឹងបង្ហាញខ្លួននៅរង្វង់ខែ កក្កដា ឬសីហា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE