CamNews

បច្ចេកវិទ្យា 

ទូរស័ព្ទ Galaxy S III ក្លែងក្លាយ ដូចរបស់ពិត 99%

Samsung Galaxy S III ទើបតែត្រូវបានដាក់លក់នៅអាមេរិច ប៉ុន្តែវាត្រូវបានដាក់លក់
នៅ
លើទីផ្សារប្រទេសផ្សេងៗទៀតកាលពីពីរបីខែកន្លងទៅនេះ។ ហើយពេលវេលានេះ
វាក៏
គ្រប់គ្រាន់សំរាប់ក្រុមហ៊ុនផលិតទូរស័ព្ទក្លែងក្លាយរបស់ចិន យកគំរូតាម និងចេញ
លក់
Galaxy S III ដែលដូចរបស់ពិតដល់ទៅ 99%។

និយាយពីរូបសណ្ឋាន S III ក្លែងក្លាយត្រូវបានបំពាក់នូវអេក្រង់ទំហំ 4,7 inch, កាមេរ៉ាខាងក្រោយ
5 megapixel និងខាងមុខ 0,3 megapixel, CPU MTK MT6575 ល្បឿន 1 GHz, RAM 512MB។
វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread ងាយស្រួលប្រើប្រាស់ ហើយមាន
ដំណើរការបានល្អក្នុងពេលលេងហ្គេម Angry Birds ផងដែរ។ តំលៃរបស់វាគឺប្រហាក់ប្រហែល
1/4 នៃតំលៃ Galaxy S III ពិត។

បើទោះជារូបរាងដូចស្ទើរតែទាំងអស់ជាមួយរបស់ពិត ប៉ុន្តែបើសិនជាយើងធ្វើការពិនិត្យឲ្យបាន
ហ្មត់ចត់ Samsung Galaxy S III មានរាងក្រាស់ជាងរបស់ពិតបន្តិច។

Samsung Galaxy S III "fake"

Samsung Galaxy S III ពិតត្រូវបានបំពាក់នូវអេក្រង់ 4,8 inch កំរិតពន្លឺ 1.280 x 720 pixel,
CPU Quad Core Exynos ល្បឿន 1,4 GHz និង RAM 1 GB។ ផ្ទៃខាងក្រោយមាន camera 8
megapixel និងខាងមុខមាន camera 1,9 megapixel។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0
រួមជាមួយ TouchWiz  និងមានមេម៉ូរីក្នុងបីប្រភេទសំរាប់ធ្វើការជ្រើសរើសគឺ 16 GB, 32 GB
និង 64 GB។ ក្រៅពីនេះ អ្នកប្រើប្រាស់អាចបន្ថែមនូវមេម៉ូរីក្រៅបានតាមកាត microSD, វាក៏
បំពាក់នូវ NFC, Bluetooth 4.0, sensor GPS, Wi-Fi, ថ្ម 2.100 mAh៕

វីដេអូការបង្ហាញពី Samsung Galaxy S III ក្លែងក្លាយ

ដោយ៖ សិលា
ប្រភព៖ zing


Tags: Samsung Galaxy S3 fake hightech