Samsung ថ្ងៃនេះបានធ្វើការប្រកាសបង្ហាញវត្តមានជាផ្លូវការនូវសមិទ្ធិផល Processor Quad core
ជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Exynos 4 Quad ។ គឺជាកំណែថ្មីដែលបានធ្វើការអភិវឌ្ឍន៍ចេញពី
Exynos 4 Dual core ។ Processor ថ្មីនេះមានសមត្ថភាពសន្សំសំចៃថាមពលខ្ពស់បំផុត ហើយវាត្រូវ
បានផលិតឡើងតាមរូបមន្តបច្ចេកវិទ្យា 32nm និងមានល្បឿន ១.៤Ghz ។ Samsung ក៏បានអោយ
ដឹងដែរថាទូរស័ព្ទ smartphone Galaxy ដែលនឹងដាក់បង្ហាញវត្តមាននៅឯទីក្រុង London នៅថ្ងៃទី
៣ ខែឧសភា ខាងមុខនេះ គឺនឹងបំពាក់ដោយ chip ជំនាន់ថ្មីនេះ។
Exynos 4 Quad នេះប្រើប្រាស់នូវ Core ប្រភេទ ARM Cortex A9 និងត្រូវបានផលិតឡើងជាមួយ
នឹងបច្ចេកវិទ្យា High-k Metal Gate ។ ពេលដែលធ្វើការប្រៀបធៀបជាមួយ Exynos 4 Dual core
45nm, chip ថ្មីនេះបាននាំមកនូវល្បឿនប្រតិបត្តិលឿនជាងទ្វេរដង ប៉ុន្តែការចំណាយថាមពលត្រូវ
បានកាត់បន្ថយរហូតដល់ ២០% ឯណោះ។ Exynos 4 Quad នេះក៏មានសមត្ថភាពអាចដំណើរការ
វីដេអូ Full-HD ក្នុងកំរិត ៣០ Frame/វិនាទីទៀតផង។ ក្រៅពីបំពាក់សំរាប់ smartphone ដែលផលិត
ឡើងដោយក្រុមហ៊ុនផ្ទាល់, Samsung ក៏នឹងផ្តល់អាជ្ញាប័ណ្ណសំរាប់ក្រុមហ៊ុនផលិតផ្សេងៗផងដែរ៕
ប្រភព៖ Engadget
ដោយ៖ រស្មី