តាមប្រភពពី Sonyalpharumors, Sony កំពុងតែមានផែនការ ក្នុងការអភិវឌ្ឍ ទៅលើការថតរូប
នៅលើទូរស័ព្ទដៃ។ ក្នុងពេលដែល ពីមួយថ្ងៃទៅមួយថ្ងៃ Sensor កាន់តែល្អជាងមុន ទំហំកាមេ
រ៉ា ក៏កាន់តែធំ តែគុណភាព កាណុងកាមេរ៉ា បែរជាមិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយ។
មើលឃើញចំនុចនេះ Sony បានសំរេចចិត្ត ស្រាវជ្រាវ កាណុងកាមេរ៉ាដាច់ សំរាប់ទូរស័ព្ទដៃ។
តាមប្រភពបានឲ្យដឹងថា Sony នឹងបង្ហាញខ្លួន ប្រភេទកាណុងកាមេរ៉ា ដាច់ នេះរួមជាមួយគំរូ
ស្មាតហ្វូនស៊េរីថ្មីមួយ ដែលមានឈ្មោះកូដ Honami។
ឧបករណ៍នេះ បើទោះបីជាត្រូវមួលភ្ជាប់ជាមួយទូរស័ព្ទ ប៉ុន្តែវានឹង Connect ជាមួយស្មាតហ្វូន
តាមរយះ Bluetooth និង NFC។ បើសិនជា បណ្តាព័ត៌មានចចាមអារាមនេះ ជាការពិត កាណុង
កាមេរ៉ាដែលមាន Brand Name Zeiss នឹងត្រូវបានធានាគុណភាព ដល់អ្នកប្រើប្រាស់។
គំរូទូរស័ព្ទ Sony Honami sensor 20 MP ត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខ
នេះ។ ក្រុមអ្នកជំនាញ សង្ឃឹមថា ឧបករណ៍ពិសេស ដែល Sony កំពុងតែធ្វើស្រាវជ្រាវនេះ នឹង
បង្ហាញខ្លួន ក្នុងពេលដែលទូរស័ព្ទ Sony Honami បង្ហាញខ្លួនផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VE