CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុន Mobitel ទិញ ក្រុមហ៊ុន Smart មែនឬ ?

ភ្នំពេញ៖ អ្នកប្រើប្រាស់ មួយចំនួន ជាពិសេសយុវ វ័យបានចោទ ជាចំងល់ពាក់ព័ន្ធ ទៅនឹងការ សង្ស័យ ថា ក្រុមហ៊ុន ទូរស័ព្ទដ៏ធំ និងឈានមុខគេ របស់កម្ពុជា គឺក្រុមហ៊ុន Mobitel នោះបានទិញ យកក្រុមហ៊ុន ទូរស័ព្ទចល័ត ដែលជា គូប្រជែង របស់ខ្លួន Smart ។

ការដាក់ក្តីសង្ស័យ បែបនេះនៅត្រង់ថា រយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ អតិថិជនដែល ប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ Smart បានចុចឆែក គណនី ទឹកប្រាក់ របស់ខ្លួន ដោយវាយរបៀប ឆែករបស់ក្រុមហ៊ុន Mobitel បែរជា បង្ហាញគណនី ទឹកប្រាក់របស់ខ្លួន ដូចការវាយរបៀប ឆែកទាំងប្រាក់របស់ Smart ដែរ បានសេចក្តីថា អតិថិជន Smart អាចវាយ #124# សញ្ញាបញ្ជូន ដែលជាការ ឆែកគណនី របស់ក្រុមហ៊ុន Cellcard នោះក៏បង្ហាញ គណនីទឹកបា្រក់ បានដែរ។

ជាធម្មតាការ ឆែកគណនី ទឹកប្រាក់ របស់ក្រុមហ៊ុន Smart គេប្រើ *888# ចុចសញ្ញាបញ្ជូន  ឬសម្រាប់ អតិថិជន ក្រុមហ៊ុន Hello ដែលបានបញ្ជូល គ្នាជាមួយ Smart អាចវាយ *100# ចុចសញ្ញាបញ្ជូន ។

យ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មាន ដែលគួរឲ្យ ទុកចិត្តមួយ បានប្រាប់ LookingTODAY អោយដឹងថា ក្នុងរយៈពេល ចុងក្រោយនេះ ពិតជា មានករណីដែល ក្រុមហ៊ុន Smart អាចប្រើប្រាស់ របៀបឆែក គណនី ដូចនឹងក្រុមហ៊ុន Mobitel មើលទឹកប្រាក់ ដែលនៅសល់មែន ហើយថា នេះមកពី បញ្ហាបច្ចេកទេស ដែលអ្នក បច្ចេកទេស របស់ក្រុមហ៊ុនកំពុង តែងឿងឆ្ងល់ និងដោះស្រាយ។

ដោយឡែក សម្រាប់ព័ត៌ មានដែលថា ក្រុមហ៊ុន Mobitel ទិញយក ក្រុមហ៊ុន ទូរស័ព្ទ Smart ដែលជាគូ ប្រកួតប្រជែងដ៏ខ្លាំង នៅកម្ពុជានោះ គឺជារឿងមិនពិតនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mobitel smart operating network hightech