Galaxy S5 LTE-A ប្រើប្រាស់អេក្រង់ដែលមានកម្រិតរីសូលូសឹនខ្ពស់ និងផ្នែករឹង លំដាប់គុណ
ភាពខ្ពស់បំផុត នាពេលបច្ចុប្បន្ន។
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញ Galaxy S5 LTE-A ជាផ្លូវការ នៅក្នុងប្រទេស
កូរ៉េខាងត្បូង។ គេអាចនិយាយបានថា នេះគឺជាកំណែពិសេសរបស់ Galaxy S5 ដែលធ្លាប់ត្រូវ
បានបង្ហាញខ្លួនមុននេះ ប៉ុន្ដែ ស្មាតហ្វូននេះ មានអេក្រង់ដែលមានកម្រិតរីសូលូសឹនខ្ពស់ ហើយ
ផ្នែករឹងរបស់វា ក៏ស្ថិតក្នុងលំដាប់គុណភាពខ្ពស់បំផុត នាពេលបច្ចុប្បន្នផងដែរ។
ដូចទៅនឹងកំណែដើម Samsung Galaxy S5 ស្មាតហ្វូន S5 LTE-A ក៏ត្រូវបានបំពាក់អេក្រង់
Super AMOLED 5.1 inch ជាមួយនឹងរីសូលូសឹន 1440 x 2560 pixel ពិសេសគឺគុណភាពរូប
ភាពរបស់អេក្រង់ ឡើងដល់ 576 ppi ខ្ពស់ជាង បើធៀបនឹង 538 ppi របស់ LG G3 ។ ក្រៅ
ពីនេះ S5 LTE-A នៅបំពាក់ប្រូសេសឺរ Qualcomm Snapdragon 805 ល្បឿន 2.5 Ghz រួមនឹង
ឈីបក្រាហ្វិក Adreno 420, RAM 3GB និងកាមេរ៉ាក្រោយ 16 megapixel អាចថតវីដេអូ 4K
ព្រមទាំងមានមុខងារស្គាល់ក្រយៅដៃ និងវាស់ចង្វាក់បេះដូង។
Galaxy S5 LTE-A ក៏មានមុខងារទប់ទល់នឹងការជ្រាបទឹក ធូលី ដែលមានកម្រិតស្ដង់ដា IP67។
ប៉ុន្ដែ អ្វីដែលគួរឱ្យគិតនោះគឺ Samsung នៅតែប្រើប្រាស់ថ្ម ដែលមានថាមពល2.800 mAh
សម្រាប់ម៉ាស៊ីននេះ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា Samsung Galaxy S5 LTE-A នឹងត្រូវបានចែកចាយលើ
ទីផ្សារអន្ដរជាតិដែរ ឬយ៉ាងណា។ ប៉ុន្ដែ ប្រភពខ្លះថា ស្មាតហ្វូននេះ នឹងត្រូវបានដាក់លក់នៅក្នុង
ប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena