CamNews

ទូរស័ព្ទ 

iPhone 6 របស់ Apple ធ្លាយរូបភាព ថ្មីបំផុត បង្ហាញពីរូបរាងខាងក្រៅ

ជាមួយនឹងរូបភាព និងព័ត៌មានដែលត្រូវបានបែកធ្លាយលើកនេះ យើងមានមូលហេតុ និងមូល
ដ្ឋាន កាន់តែច្បាស់ ដើម្បីជឿជាក់ថា រូបភាពស្មាតហ្វូនដែលបានបង្ហាញខ្លួនលើអ៊ីនធឺរណិត
កន្លងមក គឺជារូបភាពពិតរបស់ iPhone 6 ។

តាំងពីដើមរៀងមក Apple តែងតែល្បីឈ្មោះថា ជាក្រុមហ៊ុនពូកែខាងរក្សាព័ត៌មានសម្ងាត់ ស្ដី អំពីផលិតផលដែលមិនទាន់បញ្ចេញលក់ជាផ្លូវការរបស់ខ្លួន។ ប៉ុន្ដែ ពេលនេះ សមត្ថភាពនេះ
ហាក់លែងមានទៀតហើយ។

ទោះជាថ្ងៃបង្ហាញខ្លួនរបស់  iPhone នៅមិនទាន់ត្រូវបានគេប្រកាសឱ្យដឹង តែបណ្ដាព័ត៌មាន
រូបភាព និងឈុតវីដេអូ ស្ដីអំពីម៉ូដែលស្មាតហ្វូននេះ បានបែកធ្លាយជាបន្ដបន្ទាប់ នៅលើបណ្ដា
ទំព័រសារព័ត៌មាន នៅពាសពេញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

យោងតាមបណ្ដារូបភាពដែលបានបែកធ្លាយចុងក្រោយ គេដឹងថា iPhone ជំនាន់ថ្មី នឹងមាន
អេក្រង់ធំជាងជំនាន់មុន គែមរបស់វា មានរចនារាងមូលជាងមុន រួមនឹងរចនាបទនៃរូបរាងខាង
ក្រៅដទៃទៀត ត្រូវបានរចនាខុសពីកំណែមុនៗ។

រូបភាពខាងក្រោមនេះ នឹងអាចដឹង នូវរូបរាងលំអិត ស្ដីអំពីស្មាតហ្វូន ដែលត្រូវបានគេជឿថា
ជា iPhone 6 របស់ Apple ៖


-រូបភាពនេះ បង្ហាញថា iPhone 6 នឹងមានអេក្រង់ ទំហំ ៤.៧អ៊ិន្ឈ៍


-iPhone 6 នឹងមានបណ្ដោយ ប្រវែង ១៣៧.៥ ម.ម

 
-ទទឹង ប្រវែង ៦៧ ម.ម


-កម្រាស់របស់ iPhone 6 ក៏នឹងត្រូវបានកាត់បន្ថយច្រើន

 

-iPhone 6 ដាក់ក្បែរ iPhone 5S

 



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ knowyourmobile/tech


Tags: iPhone 6 latest images