ឧបករណ៍ថ្មីនេះ បានចចាមអារាម នៅលើគេហទំព័រចិន និងថែមទាំងមានអមមកជាមួយនូវរូបភាព មួយចំនួន យ៉ាងច្បាស់ថែមទៀតផង។ តាមរយះនេះ LG G3 Beat ហាក់ដូចជាម៉ូដែលបង្រួមតូច នៃ G3 បច្ចុប្បន្ន ដូច្នេះលទ្ធភាពច្រើន នេះគឺជា G3 Mini ដែលបានចចាមអារាម កាលពីពេលកន្លងមក។
ប្រភពព័ត៌មានបានឲ្យដឹងថា G3 Beat ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5" កំរិតរីសូលុយហ្សិន 720p, RAM 2GB, CPU Quad Core ល្បឿន 1,2GHz, កាមេរ៉ាក្រោយ 8 megapixel និងមានមេម៉ូរីក្នុងទំហំ 16GB។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ Sensor laser ដែលមាននៅលើ G3 ក៏មានបំពាក់នៅលើ G3 Beat ដែរ។ ស្មាតហ្វូននេះប្រើប្រព័ន្ធ Android 4.4.2, ថ្ម 2500mAh និងផ្គត់ផ្គង់តំណភ្ជាប់ 4G LTE។ រីឯតំលៃលក់នៃផលិតនេះវិញ គឺប្រហែល ៤០០ដុល្លារ។
បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា G3 Beat (ឬ G3 Mini) នឹងត្រូវបានក្រុមហ៊ុន LG ធ្វើការបង្ហាញណែនាំ នៅពេលណានោះឡើយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PCPop & Tinhte