CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG បង្ហោះវីដេអូ បង្ហើបឲ្យដឹង ពីការរៀបចំព្រឹត្តិការណ៍ បង្ហាញខ្លួន G2

ដើម្បីរៀបចំព្រឹត្តិការណ៍បង្ហាញខ្លួន G2 នៅថ្ងៃទី ៧ ខែសីហា ខាងមុខនេះ LG បានបង្ហោះនូវ
វីដេអូមួយ ដែលបង្ហើបពីផលិតផលនេះ។ ក្នុងវីដេអូ ក្រុមហ៊ុនបានបង្ហាញឲ្យដឹងពីចំនុចមួយ
ចំនួនដែលពាក់ព័ន្ធនឹង ជីវិតរស់នៅរបស់ពួកយើង ឧទាហរណ៍ដូចជា តើមានការគិតប៉ុន្មាន
ដង ដែលបានលេចចេញនៅក្នុងខួរក្បាលក្នុងមួយថ្ងៃៗ ក្នុងមួជីវិតពួកយើងសើចប៉ុន្មានដង
យំប៉ុន្មានដង ចំណាយអស់រយះពេលប៉ុន្មានវីនាទី ដើម្បីការស្រលាញ់...។

ជាក់ស្តែង មិនមានព័ត៌មានអ្វីច្រើនបង្ហាញឲ្យដឹងស្តីពី G2 នៅក្នុងវីដេអូនេះឡើយ ក្រៅតែពី
បង្ហាញជារូបរាងស្មាតហ្វូនមួយ ជាមួយនឹងប៊ូតុងបីនៅផ្នែកខាងក្រោយ។

ទស្សនាវីដេអូខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG posted video event G2 smartphone hightech