CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Nexus ស៊េរីថ្មី ប្រៀបធៀបរាង ជាមួយ iPhone 5

គេហទំព័របច្ចេកវិទ្យា Tech.onliner.by ទើបតែបង្ហាញណែនាំនូវបណ្តារូបភាពពិតប្រាកដមួយ
ចំនួនរបស់ LG Nexus 7 ផលិតផលដែលត្រូវបានគេកំនត់ថាជាស្មាតហ្វូន Nexus ស៊េរីបន្ទាប់។
នេះគឺជាស្មាតហ្វូនដែលធ្វើការអាប់ឌែតលើ Version Optimus G ប៉ុន្តែការរចនាម៉ូដស្រស់ស្អាត
ជាង។

LG Nexus 7 អេក្រង់ Touchscreen 4.7 inch កំរិតពន្លឺ 1.280 x 768 pixel

និយាយពី Hardware វិញ LG Nexus 7 ក៏ខ្លាំងដូចនឹង Optimus G ដែរដោយបំពាក់នូវ CPU Quad
Core Snapdragon S4 Pro ល្បឿន 1,5GHz, RAM 2GB, អេក្រង់ទំហំ 4.7 កំរិតពន្លឺ 1.280 x 768
pixel។ ជាក់ស្តែង ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1.2 មិនមែន Android 4.2
ដូចព័ត៌មានចចាមអារាមឡើយ។ អ្នកជំនាញបានប៉ាន់ស្មានថា LG Nexus 7 អាចនឹងដាក់បង្ហាញ
ខ្លួននៅថ្ងៃទី 29/10 ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: LG Nexus 7 smartphone iphone 5 hightech