តាមប្រភពព័ត៌មានខ្លះ ឱ្យដឹងថា ក្រៅពី iPhone 6 កំណែ 4.7 inch ក្រុមហ៊ុន Apple ក៏នឹងឧទ្ទេស
នាមបន្ថែមនូវ iPhone 5S ថ្មី កំណែអង្គចងចាំ 8GB ។
iPhone 5S ថ្មី កំណែអង្គចងចាំ 8GB នឹងចូលមកជំនួស iPhone 6 កំណែ 5,5 inch ?
ព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍មួយ ក្នុងចំណោមដំណឹងសំខាន់ៗ ទាក់ទិននឹង iPhone 6 ក្នុង
ពេលថ្មីៗនេះ នោះគឺ ព័ត៌មានដែលថា iPhone 6 តែមួយកំណែប៉ុណ្ណោះ ដែលនឹងត្រូវ Apple
ឧទ្ទេសនាម ក្នុងព្រឹត្តិការណ៍ ថ្ងៃទី ៩កញ្ញាខាងមុខ។
រូបភាពដែលគេអះអាងថា ជា iPhone 6 កំណែ 5.5 inch
យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រ BGR ឱ្យដឹងថា បញ្ហាទាក់ទិននឹងប្រភពផ្គត់
ផ្គង់ បណ្ដាលឱ្យ Apple ត្រូវពន្យាពេលនៃការឧទ្ទេសនាម និងបញ្ចេញលក់ iPhone 6 កំណែ 5.5
inch ។ ជំនួសមកវិញ ទន្ទឹមនឹងការបង្ហាញខ្លួនរបស់ iPhone 6 កំណែ 4.7 inch ក្រុមហ៊ុន Apple
នឹងឧទ្ទេសនាមកំណែថ្មីរបស់ iPhone 5S ។ iPhone 5S កំណែថ្មីនេះ នឹងមានអង្គចងចាំក្នុងម៉ា
ស៊ីនត្រឹមតែ 8GB ហើយតម្លៃរបស់វា ត្រូវបានគេយល់ថា នឹងទាបជាង iPhone 5S បច្ចុប្បន្ន។
រូបភាពប្រៀបធៀប iPhone 5s រួមនឹង iPhone 6 កំណែ 4,7 inch និង កំណែ 5,5 inch
យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេឃើញនៅលើទំព័រ Nowhereelse.fr មានព័ត៌មាន និងរូប
ភាពស្ដីអំពី iPhone L (កំណែ 5,5 inch) ដែលអាចបដិសេធព័ត៌មានខាងលើនេះបាន ប៉ុន្ដែយើង
ទាំងអស់គ្នា ក៏នឹងត្រូវរង់ចាំព័ត៌មានផ្លូវការ ដែលនឹងត្រូវក្រុមហ៊ុន Apple ប្រកាស ក្នុងមហាព្រឹត្តិ
ការណ៍របស់ខ្លួន នៅម៉ោង ១០ព្រឹក ថ្ងៃទី ៩កញ្ញា នៅអេមេរិក ត្រូវនឹងម៉ោង 0:00 យប់ ឈាន
ចូលថ្ងៃទី ១០ កញ្ញា នៅកម្ពុជា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BGR