CamNews

ទូរស័ព្ទ 

Galaxy S4 មានគូប្រកួត គីឡូធ្ងន់ថ្មី

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ទើបតែប្រកាសបង្ហាញស្មាតហ្វូន Pantech Vega Iron ជាមួយអេក្រង់
ទំហំ 5 inch ពន្លឺច្បាស់ ហើយត្រូវបានចាត់ទុកថាជា គូប្រកួតប្រជែងដោយផ្ទាល់នឹង Galaxy S 4
និងបណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ ដទៃទៀតផងដែរ។

ផលិតផលនេះបំពាក់នូវអេក្រង់ 5-inch, កំរិតពន្លឺ 720p ដែលធ្វើឲ្យរូបភាពច្បាស់ត្រជាក់ភ្នែក។ ជាង
នេះទៅទៀត Pantech Vega Iron ក៏បំពាក់នូវ CPU ដ៏ខ្លាំង Snapdragon 600 quad core ល្បឿន
1,7GHz, RAM 2GB, កាមេរ៉ា 13MP នៅផ្នែកខាងក្រោយ មេម៉រីក្នុង 32GB។ វាមាន Support នូវ
WiFi មានល្បឿន 1Gb, 4G LTE និង Bluetooth 4.0, ប្រើប្រាស់ថ្ម 2.150mAh។

ថ្មនេះមិនអាចធ្វើការប្រៀបធៀបជាមួយថ្ម 2.600mAh របស់ Galaxy S4 បានទេ ប៉ុន្តែយ៉ាងហោច
ណាស់ក៏មា​នសមត្ថភាពសាកថ្មបានលឿន ឆាប់ពេញ ប្រហែលចំណាយពេល 90 នាទី ដើម្បីសាក
ពេញម្តង។ វាមានដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.1.2។ ជាមួយលក្ខណៈពិសេសទាំង
នេះ ពិតណាស់ Pantech Vega Iron នឹងក្លាយជាគូប្រជែងរបស់បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗកូរ៉េខាង
ត្បូងបច្ចុប្បន្ន ដូចជា Samsung Galaxy S4 ឬ LG Optimus G Pro ។

ក្រៅពីនេះ Pantech Vega Iron ក៏មានការរចនាម៉ូតស្តើងស្អាត គួរជាទីទាក់ទាញផងដែរ។ វានឹងដាក់
លក់ជាមួយពីរពណ៌ សំរាប់ជ្រើសរើសគឺពណ៌ខ្មៅ និងស។

បច្ចុប្បន្ន Pantech មិនទាន់បង្ហើបពីតំលៃ និងថ្ងៃចេញលក់ពីស្មាតហ្វូននេះនៅឡើយទេ។ ជាក់ស្តែង
កំរិតតំលៃ Pantech Vega Iron ប្រាកដជាមានតំលៃល្អសមរម្យជាង បើប្រៀបជាមួយស្មាតហ្វូនស៊េរី
ខ្ពស់ៗរបស់ Samsung និង LG៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Galaxy S4 more opponents heavyweight smartphone hightech