CamNews

ថេបប្ល៊ែត 

លេចចេញ Tablet 10-inch របស់ HTC

កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើ twitter.com  បានបង្ហោះនូវរូបភាពមួយចំនួន
ត្រូវបានគេស្គាល់ថាជា Tablet 10-inch ដែលHTC ជិតធ្វើការដាក់បង្ហាញជាផ្លូវការ។

ក្រៅពីរូបភាពចេញ មិនមានព័ត៌មានណាមួយផ្សេងទៀតពី Tablet នេះឡើយ។ រយះពេលកន្លង
មកនេះ HTC បានរក្សាភាពស្ងប់ស្ងាត់ពី Tablet Android នៅលើទីផ្សារ, ប្រហែលនេះគឺជាអាវុធ
ដ៏សំខាន់មួយសំរាប់ពួកគេ។ បណ្តារូបភាពទាំងនេះ ត្រូវបានគេកាត់ចេញពីវីដេអូពាណិជ្ជកម្មមួយ
ដូច្នេះវាមិនសូវច្បាស់ឡើយ។ ព័ត៌មានដែលងាយនឹងទទួលបានបំផុតនោះគឺ ឧបករណ៍មានពណ៌
សនៅផ្នែកក្រោយ ហើយមិនមានអ្វីក្រៅពី logo HTC ទេ។

ឧបករណ៍នេះត្រូវបានគេកំនត់ថាជា  Tablet 10-inch របស់ HTC

Tablet នេះមានរាងស្តើង រចនាម៉ូដមានរាងកោងនៅគែមៗនៃឧបកណ៍។ អ្នកបង្ហាញម៉ូដក្នុងរូបភាព
អាចកាន់វាដោយដៃម្ខាង ដែលនេះអាចឲ្យយើងដឹងថាវាមានទម្ងន់មិនធ្ងន់ ហើយងាយស្រួលកាន់។
IFA 2012 នឹងបើកពិធីនៅថ្ងៃស្ងែកនេះឯ Berlin ប្រទេសអាឡឺម៉ង់ ហើយពួកយើងនឹងឆាប់ទទួលបាន
ព័ត៌មានលំអិតពីឧបករណ៍នេះ៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: HTC 10-inch tablet hightech