កាលពីថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2012 ក្រុមហ៊ុន NOKIA បានប្រារព្ធកម្មវិធីចាប់រង្វាន់លើក
ចុងក្រោយ ដែលរង្វាន់រួមមានរថយន្ត Chevrolet Spark ដ៏ទំនើប 01 រង្វាន់, ម៉ូតូ Honda
Dream 02 រង្វាន់, ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 រង្វាន់ និងទូរស័ព្ទ Nokia 700
ចំនួន ២៥ រង្វាន់។
ក្នុងការចាប់រង្វាន់នេះមានអ្នកឈ្នះរង្វាន់ចំនួន 6 នាក់ មិនមានទូរស័ព្ទដែលផ្ទៀងផ្ទាត់ត្រូវគ្នានឹងលេខ
កូដ IMEI ដូច្នេះ រង្វាន់ទូរស័ព្ទលើកនេះបានកើនដល់ 31 រង្វាន់ ដើម្បីចែកជូនអតិថិជនរបស់ខ្លួនដោយ
មានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MY TV ក្នុងកម្មវិធី A1 CONCERT ។
លោក JERRYMANUS អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ បានមាន ប្រសាសន៍
បញ្ជាក់ថា ក្រុមហ៊ុន NOKIA នឹងទាក់ទងអ្នកមានសំណាងឈ្នះរង្វាន់ នៅក្នុង រង្វង់សប្តាហ៍នេះ ដើម្បី
បញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងប្រគល់រង្វាន់។
លោកបានបញ្ជាក់ថា ដើម្បីមានសិទ្ធិទទួលរង្វាន់ អតិថិជនដែលឈ្នះរង្វាន់ត្រូវបង្ហាញលេខ IMEI នៅ
ក្នុងទូរស័ព្ទ ដែលបានចូលរួមក្នុងកម្មវិធីចាប់ឆ្នោត និងអត្តសញ្ញាណប័ណ្ណ៕
ដោយ៖ សិលា
ប្រភព៖ NOKIA