CamNews

បច្ចេកវិទ្យា 

ភ្ញាក់ផ្អើលទៀតហើយ ជាមួយកំពូលផលិតផល Samsung Galaxy S IV

ទស្សនាវត្តី Korea Times បាននាំយកសំដីពីជនមិនបង្ហាញឈ្មោះម្នាក់ ដែលធ្វើការនៅ Samsung
បាននិយាយថា ក្រុមហ៊ុនមានគំរោងបង្ហាញខ្លួន Galaxy S IV នៅដើមឆ្នាំ 2013។ Samsung ចង់
ធ្វើការបង្ហាញណែនាំនូវ Version Galaxy S ជំនាន់ក្រោយរបស់ខ្លួននៅពិព័រណ៍ Mobile World
Congress ដែលនឹងប្រារព្ធនៅខែកុម្ភះ ឆ្នាំក្រោយ។ បន្ទាប់មក Smartphone នេះនឹងដាក់លក់នៅ
ខែមីនា ឆ្នាំ2013។
 
Samsung កំពុងតែអន្ទះសារក្នុងការបង្ហាញណែនាំផលិតផល"Hot" បន្ទាប់ Galaxy S III ដែលកំពុង
តែទទួលជោគជ័យលើទីផ្សារពាណិជ្ជកម្ម ដែលជាផលិតផលបានបំបែកឯក្តកម្មដោយលក់ដាច់អស់
20 លានគ្រឿងក្រោយរយះពេល 100 ថ្ងៃដំបូង។ ប្រភពចចាមអារាមបានឲ្យដឹងថា Galaxy S IV
នឹងបំពាក់អេក្រង់ OLED ទំហំ 5 inch, CPU Quad-Core Exynos នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មី
បំផុតរបស់ Android ។
រូបភាពច្នៃប្រឌិតមួយរបស់ Samsung Galaxy S IV
ព័ត៌មាន Samsung រៀបចំដាក់បង្ហាញ Galaxy S IV បានលេចចេញតែ 3ថ្ងៃក្រោយពេល iPhone 5
បង្ហាញខ្លួនជាផ្លូវការ។ ក្រុមហ៊ុនមានមហិច្ឆិតាថាឈ្មោះ Galaxy S IV នឹងធ្វើឲ្យរញ្ជួយយ៉ាងខ្លាំងដល់
iPhone 5 ក្នុងការអូសទាញអតិថិជនមកខាង Samsung ។ ទោះជាក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យច្បាស់
ព័ត៌មានលំអិតពី Hardware ប៉ុន្តែយើងអាចកំណត់បានថា Galaxy S IV នឹងក្លាយជាស្មាតហ្វូនខ្លាំង
បំផុតរបស់ Samsung នៅពាក់កណ្តាលឆ្នាំដំបូង 2013 ៕
 
ដោយ៖ សិលា
ប្រភព៖ K14

Tags: Samsung Galaxy S IV smartphone hightech new product