CamNews

ទូរស័ព្ទ 

HTC One មានបន្ថែមពណ៌ ខៀវ និងក្រហម

តាមប្រភពពី Pocket-lint, ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ បានរៀបចំបញ្ចេញនូវគំរូស្មាតហ្វូនពីរពណ៌ថ្មី
ទៀត នៅលើទីផ្សារប្រទេសអង់គ្លេស ដែលរួមមានពណ៌ខៀវទឹកសមុទ្រ និងពណ៌ក្រហមស្រស់
បន្ថែមពីលើពណ៌ខ្មៅ និងប្រាក់ ដែលកំពុងចរាចរលើទីផ្សារបច្ចុប្បន្ន។ ក្នុងនោះ version ពណ៌
ក្រហមត្រូវបាន HTC អចេតនាធ្វើឲ្យបែកធ្លាយ ឲ្យយើងបានឃើញ នៅថ្ងៃបង្ហាញខ្លួន One រីឯ
version ពណ៌ខៀវវិញ មិនដែលត្រូវបានពួកគេរំលឹកដល់ឡើយ មុននេះ។

រូបភាពច្នៃរបស់ HTC One ពណ៌ខៀវ

ការដែលបញ្ចេញ version ពិសេសៗជាមួយពណ៌ប្លែកៗ ស្រស់ស្អាតនោះ វាមិនមែនជារឿងចម្លែក
កម្របានឃើញអ្វីនោះទេ ជាមួយ HTC ពេលដែលក្រុមហ៊ុនធ្លាប់បានដាក់លក់ 50 គ្រឿង HTC
Legend ពណ៌ក្រហម និង One S ពណ៌ស្វាយ សំរាប់សុភាពនារីហើយនោះ។

បើតាមហាងលក់រាយមួយរបស់អង់គ្លេស តំលៃលក់របស់ HTC One ពណ៌ក្រហមទំហំ 32 GB គឺ
មានតំលៃជាង 500 ផោន ប្រហាក់ប្រហែលពណ៌ខ្មៅ និងប្រាក់ ដែលបាន ដាក់លក់មុននេះ។ ជាក់
ស្តែង ពេលវេលាពិតប្រាកដ ក្នុងការបញ្ចេញលក់ Version ពិសេសពណ៌ថ្មីទាំងពីរនេះ នៅមិនទាន់
ប្រកាសឲ្យដឹងនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: HTC One blue and red smarphone hightech