បណ្តារូបភាពជាក់ស្តែង ដែលត្រូវបាន Phone Arena ចែករំលែក បានឲ្យឃើញថា Galaxy
Mega 6.3 Duos ស៊ីមពីរ ត្រូវបានរចនាម៉ូតដូចទៅនឹង Version ស៊ីមមួយដែរ ហើយ ក៏ដូច
ទៅនឹង Galaxy S4 ពង្រីកធំផងដែរ។
ជាក់ស្តែង រូបសណ្ឋានរបស់ Galaxy Mega 6.3 Duos នេះ ត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចដោយ
ទំហំ RAM ត្រូវបានបន្ថយពី 1,5 GB មកត្រឹម 1 GB។ ក្នុងពេលដែលអ្វីផ្សេងទៀតដូចជា អេ-
ក្រង់ LCD កំរិតពន្លឺ HD ទំហំធំ 6,3 inch, chip Dual Core ស៊េរី Exynos, camera 8 MP, រន្ធដាក់
មេម៉ូរីក្រៅ និងប្រព័ន្ធប្រតិបត្តិការ Android 4.2.2 នៅរក្សាដូច Version ស៊ីមមួយដដែល។
ផ្អែកតាមព័ត៌មានចុះឈ្មោះប្រើប្រាស់ បច្ចេកវិទ្យា Bluetooth, Galaxy Mega 6.3 Duos បានឲ្យ
ឃើញ មានឈ្មោះកូដ SCH-P729 ការដាក់ឈ្មោះនេះដូចនឹងស៊េរីស្មាតហ្វូន ដែលនឹងដាក់លក់
តែនៅលើទីផ្សារមួយចំនួន ដូចជាប្រទេសចិន ឬកូរ៉េ ជាដើម៕
ដោយ៖ សិលា
ប្រភព៖ VE