CamNews

ទូរស័ព្ទ 

Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មី ចំនួនបីម៉ូដែលផ្សេងគ្នា ក្នុងឆ្នាំ២០១៦ នេះ

រួមជាមួយនឹង iPhone 7 ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញណែនាំបន្ថែមនូវស្មាតហ្វូន iPhone SE អេក្រង់ 4 inch និង iPhone Pro ដែលត្រូវបានប្តូរឈ្មោះពីគំរូ iPhone 7 Plus។

បណ្តាអ្នកវិភាគនៅ KGI បានប៉ាន់ប្រមាណថា​ ឆ្នាំនេះនឹងជាឆ្នាំដែល Apple មានការរវល់ខ្លាំង នៅពេល ដែលក្រុមហ៊ុននឹងបង្ហាញណែនាំដល់ទៅ iPhone ថ្មីបីគំរូផ្សេងគ្នា។ ក្រៅពីឧបករណ៍ថ្មីស្រឡាញ គឺ ម៉ូដែល iPhone មានអេក្រង់ 4 inch ក្រុមហ៊ុនក៏នឹងធ្វើការដាក់ឈ្មោះម៉ូដែលទំហំ 5,5 inch នូវឈ្មោះថ្មី មួយ ដើម្បីងាយស្រួលក្នុងការកំណត់សម្គាល់ជាងមុន។

Apple នឹងបែកចែក iPhone ជាបីម៉ូដែលផ្សេងគ្នា ជាមួយនឹងអេក្រង់ទំហំខុសៗគ្នា

ឧបករណ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពេលថ្មីៗនេះ គឺ iPhone អេក្រង់ទំហំ 4 inch ដែល មានឈ្មោះហៅថា iPhone SE ជំនួសឲ្យឈ្មោះ iPhone 5se ដូចបណ្តាព័ត៌មានចចាមអារ៉ាមចុះផ្សាយ ពីមុន។ ស្មាតហ្វូនថ្មីរបស់ Apple នឹងបំពាក់ឈីបដំណើរការ A9 និងឈីបសហដំណើរការ M9។ កាមេរ៉ាក្រោយរបស់វា នឹងដំឡើងដល់ទំហំ 12 megapixel។ ថាមពលថ្មស្ថិតនៅកម្រិតប្រហែល 1642 mAh។ iPhone SE នឹងគាំទ្រ NFC បច្ចេកវិទ្យាទូទាត់ទំនិញ Apple Pay និងមានអង្គផ្ទុកទិន្នន័យពីរ ប្រភេទផ្សេងគ្នាគឺទំហំ 16 GB និង 64 GB។

iPhone 7 នឹងបង្ហាញខ្លួននៅរដូវវិស្សមកាលឆ្នាំ២០១៦ ខាងមុខនេះ ហើយវានឹងមានកម្រាស់ស្តើង ជាងមុន 1 mm បើប្រៀបនឹង iPhone 6s (7,1 mm)។ លទ្ធភាពច្រើនដែល Apple នឹងបោះបង់ចោល នូវរន្ធដោតកាសប្រភេទ 3,5 mm ហើយដើម្បីស្តាប់តន្ត្រី អ្នកប្រើប្រាស់ត្រូវប្តូរទៅកាន់រន្ធដោតប្រភេទ Lightning ឬតំណភ្ជាប់អត់ខ្សែ Bluetooth។ ការផ្លាស់ប្តូរស្តីពីការរចនាម៉ូតមួយទៀតគឺ កញ្ចក់កាមេរ៉ា នៅផ្នែកខាងក្រោយស្មាតហ្វូន នឹងរាបស្មើជាងមុន ហើយ iPhone មានបន្ថែមនូវម៉ូដែល មានកាមេរ៉ា ភ្លោះមួយទៀតផងដែរ។

ព័ត៌មានថ្មីដែលគេកំពុងតែចាប់អារម្មណ៍ជាងគេនោះគឺ ការដែល Apple អាចនឹងផ្លាស់ប្តូរឈ្មោះស៊េរី iPhone 7 Plus តាមទម្លាប់របស់ខ្លួន ទៅជា iPhone Pro វិញ។ ស៊េរីស្មាតហ្វូននេះ ក្រៅតែមានអេក្រង់ ធំជាង វាក៏នឹងមានបណ្តា Features ស៊េរីខ្ពស់ៗទំនើបៗជាង បើប្រៀបនឹងម៉ូដែលអេក្រង់ 4,7 inch ដូចជា ប្រព័ន្ធកាមេរ៉ាភ្លោះជាដើម។

Apple អាចនឹងកំណត់ធ្វើការបង្ហាញណែនាំ iPhone 4 inch និង iPad Air 3 នៅថ្ងៃទី២២ ខែមីនា ខាង មុខនេះ។ ក្នុងនោះ iPhone 7 និង iPhone Pro នឹងបង្ហាញខ្លួនយឺតជាងនេះ ពោលនៅដើមខែកញ្ញា ឆ្នាំ២០១៦៕

- អានអត្ថបទ៖ HTC M10 លេចចេញបន្ថែម នូវរូបភាពជាក់ស្តែង និងរូប Render: ស្អាត ប្រើ USB-C, អាចបង្ហាញខ្លួនថ្ងៃ 19/4
- អានអត្ថបទ៖ អស្ចារ្យមែន មិនដល់មួយសប្តាហ៍ផង Xiaomi លក់ស្មាតហ្វូន Mi 5 បានដល់ ៤ លានគ្រឿង

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ VE


Tags: Apple iPhone 7 iPhone Pro iPhone SE Smartphone Hightech