CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG បញ្ជាក់ថា នឹងបង្ហាញខ្លួនស្មាតហ្វូន អេក្រង់ផ្លាស្ទិច "អាចបត់បាន" នៅចុងឆ្នាំនេះហើយ

ពេលនេះ អាចនិយាយបានថា LG នឹងនាំមុខ Samsung ក្នុងការផលិតស្មាតហ្វូន អេក្រង់ផ្លាស្ទិច
"អាចបត់បែន" បាន ។ "ពួកយើងបានបញ្ចប់ការអភិវឌ្ឍន៍ បណ្តាគំរូអេក្រង់ផ្លាស្ទិច ជាលើកដំ
បូង។ ពួកយើងនឹងធ្វើការផលិតវា នៅក្នុងត្រីមាសទី IV ឆ្នាំនេះ", LG និយាយឲ្យដឹង។

LG នឹងផលិតអេក្រង់ OLED ដែល support កំរិតពន្លឺដ៏ខ្ពស់បំផុត Ultra HD។ បណ្តាផលិតផល
ទាំងនេះ នឹងត្រូវបានផលិតនៅរោងចក្រ Paju ឯកូរ៉េខាងត្បូង។

"ពួកយើងនឹងប្រើប្រាស់បច្ចេកវិទ្យា កាត់កញ្ចក់ជំនាន់ទី 4.5 ដល់អេក្រង់ OLED ផ្លាស្ទិច។ ចំនួន
ផលិតចេញជារៀងរាល់ខែ នឹងមានចំនួន ១២ ពាន់ (12.000) អេក្រង់"។

តាមរយះការប្រភពខាងលើ វាមិនមានអ្វីពិបាកយល់ថា LG នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែល
នឹងបង្ហាញស្មាតហ្វូនអេក្រង់ផ្លាស្ទិច "អាចបត់បែនបាន" នៅចុងឆ្នាំនេះ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: LG smartphone plastic screen hightech