CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិភាគ៖ Apple លក់ iPhone បាន ចន្លោះពី ៥០ ដល់ជិត ៦០ លានគ្រឿង ក្នុងរយះពេល ៣ខែកន្លងមក

នៅសល់មួយសប្តាហ៍ទៀត ទើប Apple ធ្វើសេចក្តីប្រកាសរបាយការណ៍ ស្តីពីហិរញ្ញវត្ថុ នៅក្នុង ត្រីមាសមាសចុងក្រោយនៃឆ្នាំ២០១៣ (ជាលទ្ធផល នៃត្រីមាសទី១ ឆ្នាំ២០១៤)។ ប៉ុន្តែមកដល់ ពេលនេះ មានអ្នកជំនាញវិភាគដល់ទៅ ៤៤នាក់ បានជឿជាក់ថា មាន iPhone ជាង ៥០លាន គ្រឿង ត្រូវបានលក់ចេញ នៅក្នុងរយះ ពេល ៣ខែកន្លងមកនេះ។ 

បណ្តាអ្នកវិភាគទាំងនោះ បានផ្អែកទៅលើព័ត៌មានពិប្រភពផ្សេងៗគ្នា ដើម្បីដាក់ចេញជា សេច ក្តីសន្និដ្ឋានរបស់ពួកគេ ស្តីពីបរិមាណលក់ចេញរបស់ iPhone ដែលត្រូវបានគេចែកចាយ នៅក្នុង ត្រីមាសចុងក្រោយនៃឆ្នាំ ២០១៣។

"Apple លក់ iPhone បានប៉ុន្មានលានគ្រឿង?" នេះគឺជាសំណួរ ដ៏មានសំខាន់មួយ​ ដែលក្រុមអ្នក វិភាគ កំពុងតែធ្វើការប្រកួតប្រជែងគ្នា ផ្តល់ចម្លើយ ឆ្លើយតប។ ក្នុងចំណោមអ្នកវិភាគ ៤៤នាក់ មានអ្នកវិភាគ​ ២៧នាក់ នៅ Wall Street បានជឿថា មានជាមធ្យម ៥៥,៣ លានគ្រឿង ស្មាត ហ្វូនរបស់ Apple ត្រូវបានលក់ចេញ ក្នុងរយះពេល ៣ខែមកនេះ គឺបានកើនឡើង ១៦% បើ ប្រៀបជាមួយនឹង ត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ អ្នកវិភាគដែលផ្តល់នូវចំនួនតួរលេខ ខ្ពស់ជាង គេគឺ Faizal Kara ធ្វើនៅ Braeburn Group ដោយជឿថា ៥៩,៧៣% នៃ iPhone ត្រូវបានលក់ អស់ ក្នុងពេលដែល Ilari Scheinin ស្ថិតនៅក្រុមហ៊ុនដូចគ្នា បានសន្និដ្ឋានតែ ៥០ លានគ្រឿង ប៉ុណ្ណោះ។

កាលពីត្រីមាសទី១ ឆ្នាំ២០១៣ iPhone ត្រូវបានលក់ចេញចំនួន ៤៧,៧៩ លានគ្រឿង ដែលចំនួន នេះគឺមិនបានធ្វើឲ្យ អ្នកវិនិយោគ មានការសប្បាយចិត្តនោះទេ ព្រោះវាមិនដូចនឹងអ្វីដែលពួកគេ រំពឹងទុក៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple iPhone Smartphone iPhone 5S Hightech