ថ្មីៗនេះ មានព័ត៌មានមួយដែលជិតស្និតជាមួយ Nokia បានឲ្យដឹងថា លទ្ធភាពច្រើនដែលក្រុម
ហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ នឹងធ្វើការបង្ហាញខ្លួននូវស្មាតហ្វូនមួយ ដែលមានកូដឈ្មោះ EOS
ប្រើប្រាស់ Windows Phone ដំបូងគេ ដែលត្រូវបានបំពាក់នូវកាមេរ៉ាទំហំ 41MP (គឺដូចនឹង Pure
View 808) នៅក្នុងឆ្នាំនេះ។ ក្នុងនោះ ជាមួយកាមេរ៉ាទំហំធំ, ប្រើប្រាស់បច្ចេកវិទ្យា PureView,
និងប្រើ WP8 មនុស្សជាច្រើនបានប៉ាន់ស្មានថា Nokia នឹងអភិវឌ្ឍ EOS ជាស្មាតហ្វូនស៊េរីខ្ពស់
ដូចនឹង Lumia 920 បច្ចុប្បន្ន។
(រូបភាពសិប្បនិម្មិត)
ក្រៅពីនេះតាមប្រភពដដែលក៏បានបង្ហើបឲ្យដឹងថា EOS អាចនឹងមានសំបកទាំងមូលធ្វើពីធាតុ
អាលុយមីញ៉ូម ជំនួសឲ្យធាតុ polycarbonate ដូចនៅលើ Lumia 800, Lumia 900, Lumia 920
សព្វថ្ងៃនេះ។ បើសិនជាព័ត៌មានខាងលើជាការពិតមែន គឺ Nokia បានគិតថាត្រូវផ្លាស់ប្តូរនូវអ្វី
មួយដែលថ្មីប្លែក ក្រោយពេលផ្សារភ្ជាប់ជាមួយនិងការរចនាដោយប្រើ polycarbonate អស់
រយះពេលប៉ុន្មានឆ្នាំរួចមក ហើយ EOS គឺជាអ្នកតំណាងនៃការផ្លាស់ប្តូរថ្មីនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE