CamNews

ទូរស័ព្ទ 

ទូរស័ព្ទ Facebook ថ្មីរបស់ HTC មានអេក្រង់ HD 4,3 inch

ក្រោយពីការស្ងប់ស្ងាត់មួយរយះ ពេលដែល Facebook ទទួលស្គាល់ព័ត៌មានពីស្មាតហ្វូនប្រើ
Brand Name Facebook បានបង្ហាញខ្លួន គណនី Twitter Evleaks, ប្រភពផ្តល់ព័ត៌មានត្រឹម
ត្រូវបំផុតក្នុងរយះពេលកន្លងមក បានបង្ហាញពីរូបសណ្ឋានមួយចំនួននៃគំរូស្មាតហ្វូន HTC ថ្មី
ដែលមានឈ្មោះថា Myst។

បើតាម Unwiredview, នេះគឺជា Facebook Phone ជំនាន់ថ្មីរបស់ HTC, បន្ទាប់ពី Chacha និង
Salsa ដែលបានបង្ហាញខ្លួនកាលពីពីរឆ្នាំមុន។ ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ធតៃវ៉ាន់ នៅមិនទាន់
កំនត់ច្បាស់លាស់ថា ខ្លួននឹងបន្តការបង្ហាញខ្លួនទូរស័ព្ទ ដោយភ្ជាប់ជាមួយ Brand Name
បណ្តាញសង្គម Facebook ទៀត រឺក៏អត់នោះទេ។

រូបសណ្ឋាន Myst, ទូរស័ព្ទ Facebook ថ្មីរបស់ HTC

ការរចនាម៉ូដយ៉ាងណានៃទូរស័ព្ទ Facebook ថ្មីរបស់ HTC នៅមិនទាន់បង្ហាញឲ្យឃើញ។ ប៉ុន្តែវា
ត្រូវបានជំនួសឲ្យដឹងតាមរយះរូបភាពខាងលើ ដែលអាចឲ្យយើងបានដឹងពីរូបសណ្ឋានខ្លះៗថា
ផលិតផលនេះនឹងប្រើ Android Jelly Bean 4.1.2, chip Dual Core Snapdragon S4 ល្បឿន 1,5
GHz របស់ Qualcomm, RAM 1 GB, មេម៉ូរីក្នុង 16 GB។ វានឹងបំពាក់នូវអេក្រង់ទំហំ 4,3 inch ជា
មួយកំរិតពន្លឺ HD 720p ដែលមាន Pixel ខ្ពស់។

ទូរស័ព្ទ Facebook ដែលមានឈ្មោះ HTC Myst ត្រូវបានបំពាក់នូវកាមេរ៉ាពីរ ដែលកាមេរ៉ាមុខមាន
ទំហំ 1,6 megapixel និងក្រោយទំហំ 5 megapixel។ ជាក់ស្តែង ការដែលមានប្រើបច្ចេកវិទ្យា Sensor
Ultrapixel ដូចនៅលើ One រឺក៏អត់នោះ នៅមិនទាន់ច្បាស់នៅឡើយទេ។

ដោយ៖ សិលា
ប្រភព៖ VE


Tags: HTC new Facebook phone 4.3-inch HD hightech