CamNews

បច្ចេកវិទ្យា 

កាត់ផ្លែឈើដោយកាំបិតពិត នៅលើអេក្រង់ Galaxy S III

អេក្រង់ Touchscreen របស់ Samsung Galaxy S III មិនមានជួបបញ្ហាអ្វីឡើយ នៅ
ពេលដែល
គេប្រើកាំបិតពិត ចុចទៅលើអេក្រង់ដើម្បីកាត់ផ្លែឈើ ក្នុងពេលលេងហ្គេម
Fruit Ninja។

Fruit Ninja គឺជាហ្គេមដ៏ល្បីឈ្មោះមួយនៅលើ Smartphone។ ជំនួសការលេងដោយប្រើម្រាម
ដៃដូចធម្មតា មានមនុស្សម្នាក់បែរជាប្រើកូនកាំបិតចិតបន្លែពិតមួយ មកកាត់ផ្លែឈើនៅក្នុងហ្គេម
Fruit Ninja នៅលើអេក្រង់របស់ Samsung Galaxy S III។ តាមដានវីដែអូខាងក្រោម អ្នកនឹងដឹង
ថា អេក្រង់របស់ Galaxy S III ពិតជារឹងមាំល្អ ដោយមិនមានបង្ហាញឲ្យឃើញនូវស្នាមឆ្កូត រឺខូច
ខាតអ្វីឡើយ។ ប៉ុន្តែជាការល្អ សូមអ្នកទាំងអស់គ្នាកុំធ្វើតំរាប់តាម ដើម្បីចៀសវាងរាល់ការខូចខាត
ដោយប្រការចៃដន្យណាមួយ ទៅលើទូរស័ព្ទជាទីស្រលាញ់របស់អ្នក ៕

វីដេអូ យកកូនកាំបិតពិត កាត់ផ្លែឈើលើអេក្រង់ Galaxy S III ក្នុងពេលលេងហ្គេម

ដោយ៖ សិលា
ប្រភព៖ k14


Tags: knife cutting Galaxy S III hightech