CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple Watch លក់បញ្ចុះតម្លៃ នៅសល់តម្លៃចាប់ពី ២៤៩ ដុល្លារ

យោងតាមគេហទំព័រលក់ទំនិញអនឡាញ Best Buy បានប្រកាសឲ្យដឹងថា ខ្លួននឹងធ្វើការលក់បញ្ចុះ តម្លៃ ១០០ ដុល្លារ ដល់គ្រប់ម៉ូដែល Apple Watch ទាំងអស់ ដែលពួកគេកំពុងតែធ្វើការលក់នៅលើ គេហទំព័រ របស់ខ្លួន។ សកម្មភាពនេះ នឹងជួយឲ្យអតិថិជនមានលទ្ធភាពទិញស្មាតវ៉ចរបស់ Apple បានច្រើនជាងមុន ក្នុងនោះម៉ូដែលទាបជាង (សំបកអាលុយមីញ៉ូម 38mm) ពេលនេះមានតម្លៃតែ ២៤៩ ដុល្លារ ប៉ុណ្ណោះ។ ជាក់ស្តែង មានតែនៅ Best Buy ទេ ដែលមានតម្លៃលក់ដូច្នេះ សម្រាប់ Apple Store ឬបណ្តាហាងផ្សេង ទៀត គឺមិនមានអនុវត្តការលក់បញ្ចុះតម្លៃដូច្នេះឡើយ។

អានអត្ថបទ៖ Apple បញ្ចេញលក់សំបកការពារ អមដោយថ្មជំនួយមួយគ្រាប់ សម្រាប់ iPhone 6 និង 6S

ការដាក់លក់បញ្ចុះតម្លៃដល់ Apple Watch អាចជាការលក់លាងឃ្លាំងរបស់ Best Buy ឬជាកម្មវិធីផ្សេង ទៀតរបស់គេ ប៉ុន្តែជាកម្មវិធីអ្វីនោះមិនសំខាន់ឡើយ សំខាន់គឺយើងអាចទិញ Apple Watch តម្លៃថោក ជាងមុន ១០០ ដុល្លារ។

Apple Watch Sport បន្ទាប់ពីបញ្ចុះតម្លៃ នឹងមានតម្លៃលក់ចាប់ពី ២៤៩ ដុល្លារ ក្នុងពេលដែល Apple  Watch (សំបកដែកថែប) នឹងមានតម្លៃចាប់ពី ៤៤៩ ដុល្លារ។ បើសិនជាប្រិយមិត្ត កំពុងតែមានចំណាប់ អារម្មណ៍លើ Apple Watch នេះគឺព័ត៌មានមានប្រយោជន៍មួយសម្រាប់អ្នក។ ព័ត៌មានបន្ថែមស្តីពីការ បញ្ចុះតម្លៃនៅ Best Buy សូមចុចត្រង់នេះ

- អានអត្ថបទ៖ Tablet Google Pixel C ចេញលក់ជាផ្លូវការ តម្លៃចាប់ពី 499 USD
- អានអត្ថបទ៖ Apple Watch 2 និង iPhone 6C អេក្រង់ទំហំ ៤អ៊ីន នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែមីនា ឆ្នាំក្រោយ?
- អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Best Buy, Tinhte


Tags: Apple Watch Best Buy SmartWatch Apple Hightech