CamNews

បច្ចេកវិទ្យា 

Apple Upgrade MacBook Air តំលៃចាប់ពី 999 USD

ជាមួយនឹងការដាក់បង្ហាញនូវ MacBook Pro 2012 ដែលជាផលិតផលថ្មីទាំងស្រុងនៅ
WWDC ឆ្នាំនេះ Apple ក៏បានណែនាំនូវ Version Upgrade របស់ស៊េរី MacBook Air
ជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួច ដោយរក្សារូបរាងដើមនៅដដែល។

MacBook Air ថ្មីមិនមានអ្វីផ្លាស់ប្តូរក្នុងការរចនាម៉ូត ក៏ដូចជាទំហំអេក្រង់គឺនៅតែរក្សាទំហំ11"6
និង 13"3។ ការUpgrade ដែលគួរឲ្យចាប់អារម្មណ៍នៅលើMacBook Air នោះគឺ ការបំពេញបន្ថែម
CPU Intel Ivy Bridge និងរន្ធ USB 3.0។

MacBook Air ថ្មី

Apple បានឲ្យដឹងថាពួកគេនឹងដាក់ Version Upgrade របស់ MacBook Air ចាប់ពីពេលឥឡូវនេះទៅ
ហើយ។ តំលៃ 999 USD សំរាប់ស៊េរី 11"6 និង 1199 USD សំរាប់ស៊េរី 13"3។

រូបសណ្ឋានសំរាប់ MacBook Air 11"6 ថ្មី ៖

> អេក្រង់ 11"6 កំរិតពន្លឺ 1366 x 768
> CPU Intel Ivy Bridge Core i5 1.7GHz (Turbo Boost 2.6GHz), អតិបរមា Core i7 2.0GHz
   (Turbo Boost 3.2GHz)
> RAM 4GB, អតិបរមា 8GB
> GPU Intel HD 4000
> Drive storage SSD 64GB, អតិបរមា 512GB
> Webcam HD 720p
> ថ្មប្រើបាន 5 ម៉ោង
> USB 3.0(មានពីរ) , Thunderbolt, Bluetooth 4.0
> តំលៃលក់ 999 USD

រូបសណ្ឋានសំរាប់ MacBook Air 13"3 ថ្មី ៖

> អេក្រង់ 13"3 កំរិតពន្លឺ 1440 x 900
> CPU Intel Ivy Bridge Core i5 1.8GHz (Turbo Boost 2.8GHz), អតិបរមា Core i7 2.0GHz
   (Turbo Boost 3.2GHz)
> RAM 4GB, អតិបរមា 8GB
> GPU Intel HD 4000
> Drive storage SSD 128GB, អតិបរមា 512GB
> Webcam: HD 720p
> ថ្មប្រើបាន 7 ម៉ោង
> USB 3.0(មានពីរ) , Thunderbolt, Bluetooth 4.0, រន្ធដាក់មេម៉ូរីកាត SD
> តំលៃលក់ 1199 USD

ដោយ៖ និស្ស័យ
ប្រភព៖ tte


Tags: MacBook Air hightech