CamNews

ទូរស័ព្ទ 

តំលៃ iPhone 5 Version Unlock នៅអាមេរិច បានបង្ហាញលើគេហទំព័ររបស់ Apple

Apple US បានធ្វើការអាប់ឡូតឡើងហើយនូវតំលៃលក់របស់ iPhone 5 Version
Unlock 
នៅលើគេហទំព័ររបស់ខ្លួន។

តាមតារាងយើងឃើញថា តំលៃលក់របស់ iPhone 5 16GB គឺ 649$ និងបន្ថែម 100$ សំរាប់
ទំហំបន្តបន្ទាប់។ សំរាប់ Version iPhone 5 32GB CDMA ក៏មានតំលៃស្មើនឹង Version GSM។
ព័ត៌មានស្តីពីបណ្តា Version Unlock របស់ iPhone 5 លក់នៅលើទីផ្សារអាមេរិចបានលេចឡើង
នៅលើគេហទំព័ររបស់ Apple កត្តានេះមានន័យថាថ្ងៃដាក់លក់ក៏នឹងខិតជិតមកដល់ហើយដែរ។
តាមការកំនត់ Apple នឹងដាក់លក់ iPhone 5 Version Unlock នៅអាមេរិច ពេលដែល iPhone 5
ត្រូវបាននាំទៅកាន់គ្រប់ប្រទេសទាំងអស់លើពិភពលោកចប់សព្វគ្រប់។



តំលៃលក់ iPhone 5 Version Unlock នៅលើទីផ្សារ Singapore គឺ 16 GB 773$, 32 GB 888$
និង 64 GB 1010$។ សំរាប់នៅលើទីផ្សារកម្ពុជាវិញគឺចាប់ពី 1035$ ដល់ 1205$។ សង្ឃឹមថា
iPhone 5 Version Unlock នឹងឆាប់ដាក់លក់នៅអាមេរិចដើម្បីឲ្យប្រិយមិត្ត ពិសេសអ្នកដែលមាន
បងប្អូននៅទីនោះបានទិញ iPhone 5 Version Unlock បានតំលៃទាបបន្តិច៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: iphone 5 version unlock apple us smartphone hightech