CamNews

យល់ដឹង 

តើ Apple រកបាន​ប្រាក់​ពី​ណាខ្លះ?

អ្នក​ទាំងឡាយ ភាគច្រើន​គិតថា Apple គឺជា​ក្រុមហ៊ុនទូរស័ព្ទ iPhone និង iPad ប៉ុន្ដែ ក្រៅពីនេះ ក្រុមហ៊ុន Apple ក៏​នៅមាន iPod , Mac ។ យ៉ាងនេះ​ក្ដី ប្រាក់ចំណូល​របស់ Apple មិនមែន​មានតែ  iPhone , iPad , iPod , Mac នោះទេ។

បើទោះបី​មាន​ផលិតផល​ជាច្រើន ប៉ុន្ដែ នៅក្នុង​ត្រីមាស​កន្លង ក៏​ដូច​ទៅនឹង​រយៈកាល​កន្លងមក ប្រាក់ចំណូល​ជាង​ពាក់កណ្ដាល​របស់ Apple គឺ​បានមកពី​ឧបករណ៍ iPhone ។

ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល នោះ​គឺ​ប្រាក់ចំណូល​បានមកពី​ផលិតផល iPad បែរជា​មិន​ច្រើន ដូចនឹង​អ្វីដែល​មនុស្ស​ទូទៅ​គិត។ មនុស្ស​ភាគច្រើន គិតថា Apple រកបាន​ប្រាក់ចំណេញ​យ៉ាងច្រើន ពី​ផលិតផល​ទាំងពីរ គឺ iPhone និង iPad ។ iPad ត្រូវបាន​គេ​ចាត់ទុក​ដូចជា​ផលិតផល​ធំ​របស់ Apple ប៉ុន្ដែ តាមពិត ប្រាក់ចំណូល​ដែល​បានមកពី iPad គឺ​ប្រមាណ​ជា ៥៦២លាន​ដុល្លារ គឺ​ច្រើនជាង​បន្ដិច ធៀប​នឹង​ប្រាក់ចំណូល​បាន​ពី Mac ។

iPad កំពុងតែ​ប្រ​ព្រឹ​ត្ដទៅ​យ៉ាង​ល្អ ប៉ុន្ដែ​ផលិតផល​នេះ នៅតែ​មិនទាន់​នាំមក​នូវ​ប្រាក់ចំណេញ​ដូច​ការគ្រោងទុក​របស់ Apple ។

ចំណុច​ខុសគ្នា​រវាង iPhone និង iPad គឺ​ការឧបត្ថម្ភ​ផ្នែក​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណិ​ត។ iPhone ទទួល ជំនួយ​បាន​លឿន​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្ដាញ​អ៊ី​ន​ធើរ​ណិ​ត ចំណែក iPad គឺ​នៅ​ទំនេរ។ នៅមុន​ពេលដែល Apple អាច​រកឃើញ​វិធី​ដើម្បី​រកបាន​ជំនួយ​ធំ សម្រាប់ iPad នោះ Apple នៅតែ​ជា​ក្រុមហ៊ុន iPhone “តែមួយ” ដដែល។

ខាងក្រោម​នេះ គឺជា​តារាង​ប្រាក់ចំណូល​របស់ Apple មាន​រាយ​នាម​ផលិតផល ដែល​ត្រូវបាន​គូរ​ដោយ Business Insider Intelligence ៖

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជ្រុង​មួយ​នៃ​ឋានសួគ៌​គ្រឿងញៀន និង​ពេស្យាចារ នៅ Colombia

ពី​នារី​​រត់​តុ ក្លាយជា​អគ្គនាយិការ​​ក្រុមហ៊ុន ដែលមាន​ចំណូល​ពាន់​លាន​ដុល្លារ

អគ្គនាយិកាក្រុមហ៊ុន គ្រងមកុដ បវរកញ្ញាចក្រវាឡ សឹង្ហបុរី ឆ្នាំ ២០១៣


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ BusinessInsider


Tags: Apple's money iPhone iPad iPod Apple money income Mac