CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 3GS និង iPhone 4 ប្រើ iOS 6.x អាច jaibreak បានទាំងស្រុងហើយ (Video inside)

បន្ទាប់ពី Tool Jailbreak សម្រាប់ iOS 7 បានបង្ហាញខ្លួន អ្នកប្រើប្រាស់ iOS 6.1.3 និង 6.1.5 ក៏មានកម្មវិធី Jailbreak បានទាំងស្រុងដល់ឧបករណ៍ Mobile របស់ខ្លួន ផងដែរ។

នៅពេលដែលអ្នកប្រើប្រាស់ Apple នៅមិនទាន់បាត់សប្បាយរីករាយ ជាមួយនឹង Tool jailbreak iOS 7 របស់ evasi0n, Hacker មួយក្រុមទៀតដែលមានឈ្មោះថា iH8sn0w ក៏បានបង្ហាញនូវ Software ដែលជួយឲ្យបណ្តាឧបករណ៍ ដែលកំពុងប្រើ iOS 6.1.3 និង 6.1.5 ដូចជា iPhone 3GS, iPhone 4 និង iPod Touch 4G អាច jailbreak បានទាំងស្រុងផងដែរ។

តាំងពីដើមរៀងមក អ្នកប្រើប្រាស់ iPhone 3GS, iPhone 4 និង iPod Touch 4G ក៏អាច jailbreak ឧបករណ៍របស់ខ្លួនតាមរយះ Tool redsn0w។ ជាក់ស្តែងនេះគ្រាន់តែជាវើហ្សិន tethered jailbreak បណ្តោះអាសន្នប៉ុណ្ណោះ រាល់ពេល Restart ម្តងៗ ឧបករណ៍សុទ្ធតែត្រូវប្រើ "just boot" ។ Tool ថ្មីរបស់ក្រុម iH8sn0w នឹងជួយបណ្តាឧបករណ៍ខាងលើ អាច jailbreak បានទាំងស្រុង (Full version)។

បណ្តា iPhone, iPod ស៊េរីមុនៗ ដែលកំពុងប្រើ iOS 6.1.3 និង 6.1.5 អាច Jailbreak បានទាំងស្រុងហើយ

បើតាមការណែនាំនៅក្នុង blog របស់ iH8sn0w, អ្នកប្រើប្រាស់ចាំបាច់ត្រូវអនុវត្តនូវ Tethered jailbreak ជាមុនសិន តាមរយះ Redsn0w។ បើសិនជាអ្នកប្រើប្រាស់ នៅមិនទាន់បានធ្វើនូវជំហាន នេះ អ្នកអាចចូលទស្សនាស្វែងយល់ នូវវីដេអូណែនាំដូចខាងក្រោមនេះ។

បន្ទាប់មកសូមបើក Cydia នៅលើ iPhone, ចុចចូល "tab changes", ចុចប៊ូតុង "Refresh" ដើម្បីឲ្យ  Cydia ដោនឡូត នូវការអាប់ឌេត ថ្មីបំផុត។ បន្ទាប់មកទៀត ឧបករណ៍នឹងបង្ហាញនូវអក្សរថា "Reloading data", ស្វែងរកជាមួយពាក្យ "p0sixspwn" ហើយចុចចូលដើម្បី Set up។ បន្ទាប់ពី ដំណើរការ Set up បានបញ្ចប់រួចរាល់ ឧបករណ៍របស់អ្នកប្រើប្រាស់ គឺត្រូវបានចាត់ទុកថា បាន jailbreak ទាំងស្រុងហើយ។

ប៉ុន្តែសម្រាប់ iPhone 4 វើហ្សិន Network GSM របៀបធ្វើខាងលើ នឹងធ្វើឲ្យឧបករណ៍ Restart ច្រើនដង។ ដើម្បីកែសម្រួលបញ្ហានេះ អ្នកប្រើប្រាស់ ចាំបាច់ធ្វើតាមការណែនាំ ដូចខាងក្រោម៖

- ដោនឡូត (Download) Java Runtime Binary of msftguy’s SSH RD Creator.
- ដាក់ iPhone 4 នៅ mode DFU ហើយត្រូវរង់ចាំដល់ឧបករណ៍ប្រាប់ថា ឲ្យភ្ជាប់ចូល localhost: 2022
- បើសិនជាអ្នកប្រើ Mac OS, សូមចូល Terminal ហើយវាយអក្សរ “ssh root@localhost -p 2022″។ បើសិនជាអ្នកកំពុងតែប្រើ Windows, សូម Download និង Set up  PuTTY ហើយវាយអក្សរ localhost ចូលកន្លែង Hostname និងវាយ 2022 ចូលកន្លែង Port។
- វាយបញ្ចូលពាក្យ "root" ចូលកន្លែង User name
- វាយត្រង់ password ថា "alpine"
- Copy និង Paste command ខាងក្រោមនេះ ចូល៖

while [ ! -d /mnt2/mobile ]; do mount.sh; done; printf ‘\xD3\x8E\x95\xD4\x44\x47\x32\x2E\xA1\x5F\x9F\x9B\xE7\xE8\x8F\xDC’ | dd of=/mnt2/untether/untether bs=1 seek=1120 conv=notrunc; printf ‘\x00′ | dd of=/mnt2/untether/untether bs=1 seek=27099 conv=notrunc; nvram auto-boot=true; sync; reboot;

- ចុចពាក្យ Enter ដើម្បីបញ្ចប់៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- iPhone 6 អាចនឹងបង្ហាញខ្លួនឆាប់ជាងមុន ពោលអាចនៅ ខែឧសភា ឆ្នាំក្រោយ
- iPhone 6 និង Galaxy S5 នឹងមិនមាន អេក្រង់កោងឡើយ

- អ្នកប្រើប្រាស់ Windows Phone នឹងទទួលបាន 20 GB សម្រាប់ផ្ទុកទិន្នន័យ ដោយឥតគិតថ្លៃ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: jaibreak iPhone 4 iPhone 3GS iOS 6.x Smartphone Apple Hightech