CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple iWatch អាចប្រើប្រាស់ថ្ម សាកដោយប្រើ ថាមពលពន្លឺ ព្រះអាទិត្យ

នាឡិកាឆ្លាតវៃរបស់ Apple ដែលយើងទាំងអស់គ្នា ធ្លាប់ឃើញតែគេហៅថា iWatch នោះ អាចនឹង ត្រូវបានក្រុមហ៊ុន បំពាក់នូវបច្ចេកវិទ្យា សាកថ្មឥតខ្សែ ប្រើថ្មថាមពលពន្លឺព្រះអាទិត្យ។

បើយោងតាម NewYorkTimes បានឲ្យដឹងថា Apple កំពុងតែធ្វើការស្រាវជ្រាវ ប្រមូលយកមតិយោ បល់ ពីអ្នកប្រើប្រាស់ ស្តីពីការសាកថ្ម ឧបករណ៍អេឡិចត្រូនិច យ៉ាងណា ឲ្យមានអត្ថប្រយោជន៍ ជាងមុន ប្រសើរជាងមុន ក៏ដូចជាបរិមាណថាមពលថ្ម ដែលអ្នកប្រើប្រាស់ ចង់បាន ចំនួនប៉ុន្មាន។ ភាគច្រើនអ្នកប្រើសប្រាស់ ចង់បាននូវផលិតផលមួយ ដែលមានទំហំតូច ប៉ុន្តែមានបរិមាណថាម ពលថ្ម មានការអភិវឌ្ឍន៍ ប្រសើរជាងមុន។ បើទោះជាដូច្នេះ បច្ចេកវិទ្យាថ្មបច្ចុប្បន្ននេះ មិនមានអ្វី អភិវឌ្ឍច្រើន គួរឲ្យកត់សំគាល់នោះទេ។ ក្រុមហ៊ុនផលិត ដូចជា Apple គួរតែពង្រឹង និងធ្វើការ អាប់ឌេត ទាំងផ្នែក Hardware ក៏ដូចជា Software ដើម្បីធ្វើយ៉ាងណា ឲ្យមានការសន្សំសំចៃ ថាមពល ប្រសើរជាងមុន។

រូបភាព concept មួយនៃ Apple iWatch

បើតាមការប្រកាសរបស់ Nest លោកសហស្ថាបនិក Tony Fadell បានឲ្យដឹងថា Apple បានខិតខំ ប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីធ្វើឲ្យថ្មនៅលើ iPhone, iPod ឆ្លាតវៃជាងមុន ល្អប្រសើរ ជាងមុន ដែលសក្តិសមជាមួយនឹង ឧបករណ៍។ ដំណោះស្រាយនេះ មានរួមទាំងបច្ចេកវិទ្យាថាម ពលពន្លឺព្រះអាទិត្យ។ ប៉ុន្តែអ្វីៗ នៅមិនទាន់ឃើញក្រុមហ៊ុន ប្រែក្លាយវាទៅជាការពិត នៅឡើយ ទេ។ មូលហេតុមួយក្នុងចំណោម មូលហេតុផ្សេងៗទៀតគឺដោយសារតែ iPhone ជាទូទៅគេប្រើវា ច្រើនដាក់តែក្នុងហោរប៉ៅខោ កាបូប ជាដើម។ ប៉ុន្តែបច្ចេកវិទ្យានេះ វាមានលក្ខណៈល្អប្រសើរជាង ពេលបំពាក់វា នៅលើនាឡិកាឆ្លាតវៃ ៕ 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple iWatch solar battery Smartwacth Hightech